Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CNN ៖ លោក​គីម ជុង​អ៊ុន ព្រម​ជួប​ប្រធានាធិបតី​អាមេរិក នៅ​ខ្សែស្រប ៣៨

spot_img

​តាម CNN ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in បាន​បញ្ចុះបញ្ចូល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​តំបន់​ព្រំដែន​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក្នុង​ជំនួប​កំពូល​កាលពី​ថ្ងៃ​ទី ២៧ ខែ​មេសា ។

​នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា ម្សិលមិញ​នេះ លោក​ដូណាល់ ត្រាំ បាន​សរសេ​រលើ Twitter ថា ប្រទេស​ជាច្រើន​ត្រូវ​បាន​ថ្លឹងថ្លែង​ដើម្បី​រៀបចំ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង ហើយ​ខ្ញុំ​គ្រាន់​តែ​ចោទ​សំណួរ​ថា អគារ​សន្តិភាព អគារ​សេរីភាព ស្ថិត​នៅ​ព្រំដែន​កូរ៉េ​ទាំង​ពីរ ពិតជា​មាន​អត្ថន័យ​ជា​និមិត្តរូប​ដ៏​សំខាន់ និង​យូរអង្វែង បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ទី ៣ ។​

​គួររំលឹកថា មុន​នោះ​លោក​ត្រាំ បាន​និយាយ​ពី​ជម្រើស​សម្រាប់​រៀបចំ​ជំនួប​កំពូល​អាច​ធ្វើឡើង​នៅ​ប្រទេស ២ ឬ ៣ ប៉ុន្តែ​ឥឡូវនេះ​តាមរយៈ​សំណេរ​ខាង​លើ​ទីតាំង​រៀបចំ​ចុងក្រោយ​នៃ​ជំនួប​នេះ​គឺ​ស្ថិតនៅ​ទីតាំង​ផ្អាក​សង្គ្រាម Panmunjom ស្ថិត​នៅ​ព្រំដែន​កូរ៉េ​ទាំង​ពីរ ទី​នេះ​ក៏​ត្រូវបាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ផ្អាក​សង្គ្រាម​នៅ​ឆ្នាំ ១៩៥៨ ។​

​អគារ​សន្តិភាព​គឺជា​អគារ​មាន​កម្ពស់ ៣​ជាន់ ត្រូវបាន​កសាង​នៅ​ឆ្នាំ ១៩៨៩ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អង្គការសហប្រជាជាតិ ហើយ​កំពុង​ត្រូវបាន​ការពារ​យ៉ាង​ម៉ត់ចត់​ដោយ​កងទ័ព​កូរ៉េ​ទាំង​ពីរ ។​

​គួររំលឹកថា មុន​នោះ​បាន​ធ្លាយ​ចេញ​ព័ត៌មាន​អំពី​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង អាច​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចំនួន​៣​ជា​ជម្រើស ៖ ម៉ុង​ហ្គោលី ស្វីស និង​សិង្ហ​បុរី ៕

spot_img
×