Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និយម​ន័យថ្មី​នៃ “​ស្នេហា​ល្បឿន​”

spot_img

​​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មាន​សម្រស់​គួរឲ្យ​ទាក់ទាញ​ឈ្មោះ ​Han Mirim បាន​បង្កើតឡើង​នូវ​និយមន័យ​ថ្មី​ទាំងស្រុង​ថ្មី​មួយ​ដែល​គេ​ហៅថា “​ស្នេហា​ល្បឿន​” ខណៈពេល​នារី​រូបនេះ​សារភាពថា ក្នុង​រង្វង់​២​ឆ្នាំកន្លងមក នាង​បាន​ទាក់ទង​ជាមួយ​បុរស​ជិត ២០០​នាក់ ហើយ​បើ​ប៉ាន់ស្មាន​ពី​កាដូរ​ដែល​នាង​ទទួលបាន​នោះ​មាន​តម្លៃ​ដល់​ទៅ 1​លាន won ។ Mirim មាន​ផ្ទៃមុខ​អំណោយទាន និង​រាង​ទាក់ទាញ​។​

​ថ្មីៗ​នេះ កម្មវិធី​ទូរទស្សន៍​ល្បីល្បាញ​កូរ៉េខាងត្បូង Mars People Xfile បាន​ឧទ្ទេស​នាម​អំពី​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ Han Mirim ព្រោះ​តែ​គាត់​អះអាងថា បាន​ទាក់ទង​បុរស​ជិត ២០០​នាក់ ក្នុងអំឡុង ២​ឆ្នាំកន្លងមក ហើយ​មូលហេតុ​គឺ​រឿង​សម្ភារៈ​ប៉ុណ្ណោះ ។ Mirim ឲ្យដឹងថា ខ្លួន​ច្រើន​ចែក​ផ្លូវ​ជា​មួយ​មិត្ត​ប្រុស​នៅ​ថ្ងៃ​ជួប​គ្នា​ដំបូង​តែម្តង ដោយហេតុ​ថា ពួកគេ​ទាំងនោះ​និយម​យក​វិក្ក័យប័ត្រ​ទូទាត់​នៅ​ហាង​ចែកគ្នា​ចេញ​ស្មើ ។​

​នាង​បង្អួត​បញ្ជី​សង្សារ​លើ​រលក​ទូរទស្សន៍ រឿង​ដែល​ស្មាន​ពុំ​ដល់​នោះ​គឺ Han Mirim មិន​ខ្លាច​ទម្លាយ​ចេញ​រឿង​តម្រូវការ​សម្ភារៈ​របស់​ខ្លួន នាង​និយាយ​ត្រង់ៗ​ថា ខ្លួន​នាង​ពិតជា​ពុំ​អាចមាន​ទំនាក់ទំនង​រយៈពេល​វែង​ជាមួយ​បុរសៗ​បានឡើយ ដោយហេតុ​ថា ពួកគេ​ពុំ​ឆ្លើយតប​បាន​តម្រូវការ​ហិរញ្ញវត្ថុ​របស់​នាង ។ ខណៈពេល​នោះ​ឯង​ដែល​នាង “​ទាត់​” ពួកគេ​ចោល ហើយ​ឆ្ពោះទៅ​រក​មុខសញ្ញា​មួយ​ថ្មី​។​

​សង្សារ​នាង​ក៏​ត្រូវ​ទូទាត់​វិក្ក័យប័ត្រ​ថ្លៃ​សេវា​ទូរស័ព្ទដ៏​ខ្ពស់ បន្ទាប់​ពី​កម្មវិធី​នេះ ត្រូវបាន​ផ្សាយ Mirim រង​ទទួល​ការរិះគន់​យ៉ាង​សាហាវ​ចំពោះ​ទស្សនៈ​រស់ ក៏ដូចជា​បុគ្គលិកលក្ខណៈ ទោះ​យ៉ាងណា​ស្ថានីយ៍ទូរទស្សន៍​កូរ៉េខាងត្បូង tvN បាន​ធ្វើ​ការបដិសេធ និង​អះអាង​ជុំវិញ​មតិ​ចោទប្រកាន់ថា ពួកគេ​បាន​រួម​ដៃ​ជាមួយ Mirim ជុំវិញ​រឿង​បុរស​ដល់​ទៅ ២០០​នាក់ ត្រូវ​បាន​នាង​ទាត់ចោល ៕ ចន្ទ្រា​

spot_img
×