Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង លោក ញឹក ប៊ុនឆៃ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

spot_img

​​ភ្នំពេញ ​៖ ​លោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​បន្ទាន់​មួយ បង្គាប់​ឲ្យ​ដោះលែង លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។​

​ក្នុង​ដីកា​របស់​លោក លី លឹម​ម៉េង បាន​បង្គាប់​ឱ្យ​ដោះលែង ដោយ​បាន​បញ្ជាក់ថា​៖ បង្គាប់​មក លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​ភ្នំពេញ (PJ) ឱ្យ​ដោះលែង​ជន​ត្រូវ​ចោទ​ឈ្មោះ ញិ​ក ប៊ុនឆៃ (​ញឹក ប៊ុនឆៃ​) ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ (០៧.០២.១៩៥៨) ជនជាតិខ្មែរ មខុរ​បរ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទីកន្លែង​កំណើត ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្ត​បាត់ដំបង មាន​ទីលំនៅ​នៅ​មុនពេល​ឃាត់ខ្លួន ផ្ទះ​លេខ​២២G ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ ឪពុក​ឈ្មោះ ញឹក ឆេន (​ស​) ម្តាយ​ឈ្មោះ អួន សាម៉េត (​ស​) ប្រពន្ធ​ឈ្មោះ សម សុភាព (​រ​) មានកូន​៤​នាក់ ទោស​ពី​មុន​គ្មាន ជា​នីតិជន​។ ត្រូវបាន​តុលាការ ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពី​បទៈ សមគំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០០៧ តាម​មាត្រា​២៩ នៃ​ក្រម​ព្រហ្មទណ្ឌ មាត្រា​៣៨.១​ថ្មី ចំណុច​ទី​៤ មាត្រា ៣២.១ ចំណ​ទី​៤.​ង នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០០៥ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បើសិន​ជា​ឈ្មោះ​នេះ មិន​ត្រូវបាន​ឃុំខ្លួន​ពី​បទល្មើស​ផ្សេងទៀត​”​។​

​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​ឃាត់ខ្លួន​អស់​រយៈពេល​ជិត​១​ឆ្នាំ​។​

លោក ពេជ្រ យ៉ុន ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) បាន​ប្រាប់ថា លោក ញឹក ប៊ុនឆៃ នឹង​ត្រូវ​ដោះលែង ឱ្យ​ចាកចេញ​ពី​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​១​ខែ​ឧសភា ខណៈ ដីកា​ដោះលែង លោក ញឹក ប៊ុនឆៃ បាន​មក​ដល់​ពន្ធនាគា​រ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​ដោយសារ​តែ​ការ​មក​ដល់​នេះ បាន​ផុត​ម៉ោង​រដ្ឋបាល ទើប​ការដោះលែង​នឹង​ធ្វើឡើង​នៅ​ព្រឹក​នេះ​តែម្តង​។​

គួរបញ្ជាក់​ថា លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ភូមិគ្រឹះ​របស់​លោក ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×