Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​កូនស្រី​​ពីរ​ថ្ងៃ ស្រាប់តែ​ឃើញ​សព​ក្នុង​អណ្តូងទឹក​នៅក្បែរ​ផ្ទះ​

spot_img

​កំពង់ស្ពឺ ៖ បន្ទាប់​ពី​បាត់​កូនស្រី​និង​ប្តី​របស់​នាង ជាច្រើន​ថ្ងៃ​កន្លងមក ទើប​បាន​ស្ត្រី​ជា​ម្តាយ​បាន​ប្រទះឃើញ​សព​កូនស្រី នៅ​អណ្តូងទឹក​មួយ​ក្នុងភូមិ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​២៥​នាទី នៅ​ភូមិ​អូរ​គគី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​

​ស្ត្រី​ឈ្មោះ ម៉ន ឡ​ង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ត្រូវជា​ម្តាយ​នៃ​សព រស់នៅ​ភូមិ​អូ​គគី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​និយាយថា កូន​គាត់​បាន​យក​ខោអាវ​ទៅ​បោកគក់ នៅ​អណ្តូង​ក្រោយ​ផ្ទះ​ហើយ បាន​បាត់​រហូត​រយៈពេល​២​ថ្ងៃ ស្រាប់តែ​ថ្ងៃ​នេះ មាន​ការភ្ញាក់ផ្អើល​ប្រទះឃើញ​សព​កូនស្រី​នៅ​ក្នុង​អណ្តូងទឹក ទើប​រាយការណ៍ ទៅ​សមត្ថកិច្ច​តែម្តង ។ ហើយ​ក៏​បាត់​មិន​ឃើញ​បុរស​ជា​ប្តី ស្រី្ត​រងគ្រោះ នៅផ្ទះ​នោះ​ទេ​។ ចំណែក​នៅ​មាត់​អណ្តូងនោះ មាន​ស្នាម​ឈាម ក៏​ត្រូវ​អ្នកភូមិ និង​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជាបឋម លើ​បុរស​ជា​ប្តី ថា​ជា​ឃាតករ​សម្លាប់​ប្រពន្ធ​រួច​ទម្លាក់​ចូល​ក្នុង​អណ្តូងទឹក​។​

​លោក វិន ឡេង​ហួង មេបញ្ជាការ​មូលដ្ឋាន​ស្រុក​សំរោង​ទង បានឲ្យដឹងថា ក្រោយពី​ធ្វើ​ការសាកសួរ​មានឈ្មោះ ម៉ន ឡុង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ រួចមក គាត់​និយាយ​ថា គាត់​បាត់​កូនស្រី​ឈ្មោះ ផៃ សុខ​គៀង ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉ាប់ វុទ្ធី ហៅ​ម៉ាប់ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តពោធិ៍សាត់ ដោយ​បាត់​ខ្លួន​ទាំង​២​នាក់​ប្តី​ប្រពន្ធ តាំងពី​យប់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ ទើបតែ​ឃើញ​សព​កូនស្រី ក្នុង​អណ្តូង​នៅថ្ងៃនេះ ។​

​សមត្ថកិច្ច​នៅ​មិនទាន់​អាច​សន្និដ្ឋាន​បាន​ទេ ចំពោះ​ករណី​នេះ តែ​ប្រភព​អ្នក​ជុំវិញ​បាន​លើកឡើង​ថា អាច​ករណី​មនុស្សឃាត​។ ឯ​ព្រះរាជអាជ្ញា​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​តាម​លក្ខណៈ​បច្ចេកទេស​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×