Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ៖ អាមេរិក​មិន​ចង់​ធ្វើ​ជា​ប៉ូលិស​ពិភពលោក​ឡើយ​

spot_img

ប្រធានាធិបតី​ដូណាល់ ត្រាំ ប្រកាសថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អាមេរិក​កាន់តែ​ពុំ​ចង់​ក្លាយខ្លួន​ជា​ប៉ូលិស​ពិភពលោក ព្រោះ​តែ​ត្រូវ​ចំណាយលុយ​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ស​កម្ម​ភាព​នេះ ។​

​ប្រធានាធិបតី​ត្រាំ អាមេរិក​ពុំ​ចង់​ធ្វើ​ជា​ប៉ូលិស​ពិភពលោក​ទៀត​ទេ​។​

​ប្រធានាធិបតី​ត្រាំ​ និងអ្នកស្រី ហ៊ីលឡារី

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន រួម​ជាមួយ​សមាស​ភាគី នី​ហ្សេ​រី​យ៉ា Nigeria Muhammadu Buhari នៅ​សេត​វិមាន​ថ្ងៃទី ៣០ ខែ​មេសា​ថា ៖ យើងខ្ញុំ​កាន់តែ​ពុំ​ចង់​ក្លាយ​ជា​ប៉ូលិស​ពិភពលោក ។​

​លោក​ត្រាំ​ពោល​បន្ត ៖ យើងខ្ញុំ​បាន​ចំណាយ​លុយ​ដ៏​ច្រើន ក្នុងអំឡុង​ច្រើន​ទសវត្សរ៍​កន្លងមក​ដើម្បី​បំពេញ​ការងារ​ជា​ប៉ូលិស​ពិភពលោក ។ នេះ​ពុំមែន​ជា​អាទិភាព​របស់​យើង​ទេ ។ យើងខ្ញុំ​ចង់​ស្វ័យគ្រប់គ្រង​ខ្លួនឯង ។ យើងខ្ញុំ​ចង់​គ្រប់គ្រង​ទឹកដី​របស់​យើងខ្ញុំ​ឡើងវិញ ។​

​ឥរិយាបថ​បែប​នេះ​របស់​ប្រធានាធិបតី​ត្រាំ ជាថ្មី​ម្តងទៀត​បញ្ជាក់​ពី​ការសន្យា​របស់​លោក​ចំពោះ​បញ្ហា​ដែល​អាមេរិក នឹង​ដក​កងកម្លាំង​ចេញពី​សង្គ្រាម​នៅ​ប្រទេសក្រៅ ហើយ​ក៏​បញ្ចប់​តួនាទី​របស់​ក្រុង​វ៉ាស៊ីនតោន ក្នុង​ទង្វើ​គាំទ្រ​ដល់​ការកសាង​ប្រទេស​ដទៃ​ទៀត ។ តាំងពី​យូរ​ហើយ​ដែល​ម្ចាស់​សេត​វិមាន​រូបនេះ​តែង​រអ៊ូរទាំ​អំពី​ការ​ដែល​អាមេរិក ចំណាយ​លុយកាក់ និង​ធនធានធម្មជាតិ ឲ្យ​បណ្តា​អង្គការ​អន្តរជាតិ​ជាអាទិ៍ NATO ៕ សូ​យ​ន​

spot_img
×