Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋាភិបាល Zimbabwe អនុញ្ញាត​ឲ្យ​ពលរដ្ឋ​និង​ក្រុមហ៊ុន​ដាំ​កញ្ឆា បម្រើ​ឲ្យ​វិស័យ​វេជ្ជសាស្ត្រ​

spot_img

​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា រដ្ឋាភិបាល Zimbabwe ចាប់ផ្តើម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដាំ​កញ្ឆា​ដើម្បី​ផលិត​ឱសថ និង​បម្រើឲ្យ​ការស្រាវជ្រា​វវេជ្ជសាស្ត្រ ។​

Zimbabwe បាន​ក្លាយជា​ប្រទេស​ទី ២ នៅ​ទ្វីបអាហ្វ្រិក​ដែល​ធ្វើឲ្យ​ការដាំក​ញ្ឆា​ក្លាយជា​រឿង​ស្របច្បាប់​បន្ទាប់ពី​ប្រទេស Lesotho ដែល​បាន​អនុញ្ញាត​ច្បាប់​តាំងពី​ឆ្នាំ​ទៅ​មិញ ។ តាម​បទ​កំណត់​ថ្មី​នេះ បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ច្បាប់ បណ្តា​បុគ្គល និង​ក្រុមហ៊ុន នៅ Zimbabwe អាច​ដាំ កែច្នៃ និង​ដឹកជញ្ជូន​កញ្ឆា​ស្រស់ ស្ងួត ឬ​ក្នុង​សណ្ឋាន​ប្រេង ។ លិខិតអនុញ្ញាត​នីមួយៗ​មាន​សុពលភាព ៥​ឆ្នាំ និង​អាច​ត្រូវ​បាន​ព្យារ​ពេល ។​

​ដើម្បី​ទទួលបាន​ច្បាប់​អនុញ្ញាត បុគ្គល​ឬ​អង្គការ​តម្រូវឲ្យ​ផ្តល់​នូវ​ផែនការ​លំអិត អំពី​ទីកន្លែង និង​ផ្ទៃក្រឡា​ដាំ​ដុះ ព្រមទាំង​ទិន្នផល ក៏ដូចជា​ពេល​វេលា​ដាំ និង​ទទួល​ផល ។ លិខិតអនុញ្ញាត​នឹង​មិន​ត្រូវបាន​ផ្តល់​ប្រសិនបើ​មាន​ព័ត៌មាន​ថា បុគ្គល​ឬ​អង្គការ​នោះ​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​កញ្ឆា​មុន​នោះ ។​

​គួររំលឹកថា កាលពីមុន​ការដាំដុះ ជួញដូរ និង​ផលិត​កញ្ឆា​នៅ Zimbabwe ជា​អំពើ​ល្មើសច្បាប់ និង​អាច​ប្រឈម​ជា​មួយ​ទោស​ជាប់ពន្ធនាគារ ១២​ឆ្នាំ ៕ សូ​យ​ន​

spot_img
×