Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ក្រោយ​ឆាក​ទើប​បែកធ្លាយ​ចេញ ក្រោយ​ជំនួប​កំពូល​អន្តរ​កូរ៉េ​

spot_img

​​តាម​កាសែត Korea Herald របស់​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ទី ៣០ ខែ​មេសា បាន​ចុះផ្សាយ​រឿង​ក្រោយ​ឆាក​គួរឲ្យកត់សម្គាល់ ទើប​ត្រូវបាន​ទម្លាយ​ចេញ ។​

​ដំបូង​គឺ​រឿង “៣០​នាទី​” សន្ទនា​ជា​ឯកជន ៖ ប្រធានាធិបតី មូន ចា​អ៊ី​ន និង​លោក​គីម ជុង​អ៊ុន បាន​នាំគ្នា​ដើរ​លើ​ស្ពានឈើ​មួយ​ក្នុងភូមិ​ផ្អាក​សង្គ្រាម Panmunjom បន្ទាប់មក​ក៏​អង្គុយ​ចុះ​ហើយ​ជជែក​គ្នា​ជា​ឯកជន ក្នុងអំឡុងពេល ៣០​នាទី​។​

​មើល​ពី​ចម្ងាយ​ពួកគេ​សើច ហើយ​មាន​ពេលខ្លះ​ក៏​មាន​ទឹកមុខ​ម៉ឺងម៉ាត់​រៀងខ្លួន តាម​ប៉ាន់ស្មាន​នោះ​ប្រហែលជា​កំពុង​ជ​ជែង​ពី​រឿង​រំសាយ​នុយក្លេអ៊ែ​រ និង​ពី​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​។​

​ការជជែក​នេះ ត្រូវបាន​បញ្ចប់ ហើយ​ពួកគេ​ក៏​វិល​មក​អគារ​សន្តិភាព​វិញ​ដែល​ជា​ទីកន្លែង​ប្រព្រឹត្តទៅ​នៃ​ជំនួប​កំពូល ហើយ​មុនពេល​ដែល​មេដឹកនាំ​ទាំង​ពី​ចុះហត្ថលេខា​លើ សេចក្តីថ្លែងការណ៍ Panmunjom ពួកគេ​បាន​បន្ត​ជជែក​គ្នា ១៥​នាទី​ទៀត ។​

​នៅវេលា​លាង​សោយ​ភោ​ជ​ពេលយប់ វេលា​ម៉ោង​ប្រមាណ ៨​យប់ មេដឹកនាំ​គីម ជុង​អ៊ុន បាន​ដើរចេញ​ពី​កន្លែង​យ៉ាង​ស្ងៀមស្ងាត់​ដើម្បី​ទៅ​ជក់បារី ។ នេះ​ជា​លើក​ទី​១​ហើយ ក្នុងអំឡុងពេល​ប្រព្រឹត្តទៅ​នៃ​សន្និសីទ​កំពូល គេ​ឃើញ​លោក​គីម​ជក់បារី ។ មន្ត្រី​ម្នាក់​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ប្រាប់ថា នរណា​ក៏​ដឹងថា លោក​គីម ញៀន​បារី ប៉ុន្តែ​លោក​ពិតជា​ទ្រាំ​មិន​ជក់បារី​ក្នុងអំឡុងពេល​ប្រព្រឹត្តទៅ​នៃ​សន្និសីទ​កំពូល ។​

​មេដឹកនាំ​គីម ពុំ​មាន​ការ​បដិសេធ​ម្តង​ណា​សោះឡើយ គ្រា​ដែល​ចូលរួម​ក្នុង​ពិធីជប់លៀង​មក​អញ្ជើញ​ស្រា​លោក ។ គួរកត់សម្គាល់​ថា ពិធីជប់លៀង​ប្រព្រឹត្តទៅ​អំឡុងពេល ១៦០​នាទី ហើយ​មេដឹកនាំ និង​ជំទាវ​ទី​១ របស់​ប្រទេស​ទាំង​ពីរ រួម​នឹង​ភ្ញៀវ​អញ្ជើញ ៥៣​រូប​ទៀត បាន​ពិសារ​ស្រា​ត្រៀម​ដោយ​ភាគី​កូរ៉េខាងត្បូង វា​មាន​អាកុល​ដល់​ទៅ ៤០% ។​

​ជា​ភ្ញៀវ​ភាគី​របស់​កូរ៉េ​ខាងត្បូង ប៉ុន្តែ​កូរ៉េខាងជើង ក៏​បាន​នាំមក​នូវ​ចុងភៅ ព្រមទាំង​គ្រឿងទេស ដើម្បី​ធ្វើ​មី​ត្រជាក់​បែប​ព្យុង​យ៉ាង ។​

​មេដឹកនាំ​ទាំង​ពីរ​សរសើរ​ថា ពិតជា​ឆ្ងាញ់ ប៉ុន្តែ​ចុងភៅ​និយាយថា ស្តាយ​ណាស់​ដែល​ពុំ​អាច​នាំ​យក​រសជាតិ ១០០% របស់​មី​ត្រជាក់​បែប​ព្យុង​យ៉ាង​បាន ។​

​លោក​គីម ជុង​អ៊ុន និង មូនចា​អ៊ីន បរិភោគ​មី​ត្រជាក់​រួមគ្នា​

spot_img
×