Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រីអាយុ៤ឆ្នាំឈឺចុកចាប់នឹង «កងសាច់» លេចឡើងលើដៃ គ្រូពេទ្យភ្ញាក់ផ្អើលខណៈរកឃើញមូលហេតុបង្កជា«របស់»នេះ…!!

spot_img

​យោងតាម China Times ប្រហែល​៦​ខែ​កន្លងទៅ រង្វង់​ក្រហម​នៃ​សាច់​ឡើង​រីក​ប៉ោម​​ព័ទ្ធជុំវិញ​ដៃ​របស់​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​យាយ​របស់​នាង​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ ។ គ្រូពេទ្យ​បានគិត​ថា វា​ជា​ប្រតិកម្ម​ស្បែក​អាលែកហ្ស៊ី និង​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​វា​ជា​បែប​នោះ ប៉ុន្តែ ស្ថានភាព​សុខភាព​របស់​នាង​បន្ត​ធ្លាក់ចុះ ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ឈ្មោះ Le Le រស់នៅ​ជាមួយ​ជីដូន​របស់​នាង ខណៈ​ឪពុកម្តាយ​របស់​នាង​ធ្វើការ​នៅ​ឆ្ងាយ ។ នៅពេល​ឪពុកម្តាយ​របស់​នាង​វិលត្រឡប់​មកវិញ ក្នុងអំឡុង​ចូលឆ្នាំថ្មី ពួកគេ​បាន​កត់សម្គាល់ថា នាង​កំពុងមាន​ការឈឺចាប់​ធ្ងន់ធ្ងរ ដែល​ប៉ះពាល់​ដល់​ចលនា​នៃ​ដៃ​របស់​នាង ។​

​ដោយមាន​ការព្រួយបារម្ភ ឪពុកម្តាយ​របស់​នាង​ក៏បាន​នាំយក​នាង​ទៅ ជួប​គ្រូពេទ្យ​ដទៃ ប៉ុន្តែ ពួកគេ​ពុំ​អាច​កំណត់​ពី​មូលហេតុ​នៃ​ការឈឺចាប់ និង​ហើម​នេះ​បានទេ រហូត​ពួកគេ​សម្រេចចិត្ត​នាំ​នាង​ទៅកាន់​មន្ទីរពេទ្យ​កុមារ នៅ Zhejiag ។ នាង​ត្រូវបាន​ថតកាំរស្មីអ៊ិច ហើយ​គ្រូពេទ្យ​បានដឹងថា «​រង្វង់​សាច់​ប៉ោង​» ជុំវិញ​វិញ​ដៃ​របស់​នាង ត្រូវបាន​បង្កឡើង​ដោយ​វត្ថុ​អ្វី​ផ្សេង​មួយ ។​

​ភាពជាក់ស្តែង​បានបង្ហាញ​ថា វា​ពិតជា​កៅស៊ូ​ធម្មតា​មួយ ប៉ុន្តែ វា​ត្រូវបាន​បង្កប់​ចូល​ជ្រៅ​ទៅក្នុង​សាច់ ដែល​ទាល់តែ​ធ្វើការ​វះកាត់​ទើប ទើប​ដកហូត​ចេញ​បាន ។ ពិតមែន​ហើយ កៅស៊ូ​ជ័រ​ធម្មតា​ទាំងនោះ ប្រហែល​ក្មេងស្រី​នេះ​ទិញ​មកលេង​ច្រើន​នៅក្នុង​ផ្ទះ​! ប៉ុន្តែ សំណាងល្អ ដែល​ការឈឺ​ចុកចាប់​នៅលើ​ដៃ​របស់ Le Le បាន​កាត់បន្ថយ បន្ទាប់ពី​គ្រូពេទ្យ​បាន​វះកាត់​យក​វា​ចេញ​ដោយ​ជោគជ័យ ។​

​វេជ្ជបណ្ឌិត Ye Wensong ម្នាក់​ក្នុងចំណោម​វេជ្ជបណ្ឌិត​កំពូលៗ​នៅក្នុង​មន្ទីរពេទ្យ​ខា​លើ បាន​និយាយថា នេះ​ជា​ករណី​ដ៏​កម្រ ហើយ​ក្នុង​រយៈពេល ២០ ឆ្នាំ ធ្វើជា​គ្រូពេទ្យ នេះ​ជា​លើក​ទី​២​ហើយ ដែល​គាត់​បាន​បញ្ហា​បែបនេះ ។ ទោះយ៉ាងណា មាន​ករណី​ដទៃទៀត ដែល​កូនក្មេង​តូចៗ​រងរបួស ដោយសារ​ខ្សែ ឬក៏​អំបោះ ដែល​ពួកគេ​ពាក់​នៅ​ជុំវិញ​ដៃ ឬ ជើង របស់​ពួកគេ ។​

​គាត់​បាន​ណែនាំ​ឪពុកម្តាយ​ទាំងឡាយ តាមដាន​ឃ្លាំមើល​កូនៗ​របស់​ពួកគេ​ឲ្យ​បាន​ដិតដល់ និង​រារាំង​ពួកគេ​ពាក់​ខ្សែដៃ​ស្តើងៗ ឬ វត្ថុ​ស្រដៀងៗ​គ្នា​នេះ ៕ ចន្ទី​

spot_img
×