Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមកម្មករ​និង​សហជីព នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​

spot_img

​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ត្រង់​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​ខាងកើត​វត្ត​ភ្នំ​មាន​កម្មករ កម្ម​ការី​នី​មក​ចូលរួម​កម្មវិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា ខួប​លើក​ទី​១៣២ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​” បញ្ហា​ប្រឈម​របស់​កម្មករ​និយោជិត​ក្នុងកា​អនុវត្ត​ច្បាប់ ស្ដី​ពី​សហជីព​” មាន​ចំនួន​ជាក់ស្ដែង​៥០០​នាក់ ដឹកនាំ​ដោយ​លោក​អាត់ ធន់ ប្រធាន​សហជីព​ស៊ី​ខៅ​ឌូ ។​

​កម្មករ​កម្ម​ការី​នី​ទាំងនោះ​មក​ពី​តំបន់​ព្រៃទារ ចក្រ​រ៉ែ ឫស្សីកែវ ស្រុក​ស្អាង​ខេត្ត​កណ្ដាល កាណាឌីយ៉ា​ផ្លូវវេង​ស្រេង ផ្លូវជាតិ​លេខ​៤ ខណ្ឌ​ទួលគោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រោងចក្រ ហ្គោវ័​ន្ត ចក្រ​រ៉ែ​ក្រោម និង​រោងចក្រ ជូស៊ីង នៅ​បាក់​ខែ​ង ខណ្ឌ​ជ្រោយចង្វា ជាដើម មាន​ទង់​ជាតិខ្មែរ​៥០០​ដើម បដា​ចំនួន​៧០​ផ្ទាំង​តូច បដា​ធំ​ចំនួន​១២​ផ្ទាំង ទង់ជាតិ​សហព័ន្ធ​ចំនួន​៧ ដើម មេ​ក្រូធំ​៤​គ្រឿង ឡាន​ដឹក​បដា​ចំនួន​១​គ្រឿង មាន​ចែក​ក្រ​ម៉ា​បង់ករ​ចំនួន​ជាង​២០០០​ក្រ​ម៉ា មាន​ក្រុម​អង្ក​ការ មក​ឃ្លាំមើល មាន​ ៖
​លីកាដូ​
​អាដហុក​
​សមធម៌​
​មាន​អ្នសារព័ត៌មានជា​តិ អន្តរជាតិ ជាង​១០​នាក់ ។​

​លោក អាត់ ធន់ ជា​មេដឹកនាំ​សហជីព​ម្នាក់​ក្នុងចំណោម​សហជីព​ផ្សេងទៀត​ដែល​ដឹកនាំ​រៀបចំ​ពិធី​នេះ​។ លោក អាត់ ធន់ លើកឡើងថា តំណាង​កម្មករ​-​និយោជិត មក​ពី​ច្រើន​ផ្នែក​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​ជួយ​ដោះស្រាយ ហើយ​ចង់​ឃើញ​ប្រមុខ​រដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ជាមួយ​កម្មករ​រហូត ដោយ​មិន​មែន​តែ​ជិត​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ​។​លោក អាត់ ធន់ បង្ហាញ​ការសោកស្ដាយ​ចំពោះ​អាជ្ញាធរ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​ការហែក្បួន​។​

​លោក ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការ​មិន​អនុញ្ញាត​មិនឲ្យ​ធ្វើ​ការហែក្បួន ដើម្បី​កុំ​មាន​ការកកស្ទះ​ចរាច​រណ៍​តែប៉ុណ្ណោះ ហើយ​រដ្ឋបាល​រាជធានី បានអនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​នេះ​នៅ​ទីតាំង​ដែល​ស្នើសុំ ប៉ុន្តែ​ពុំ​មាន​ការ​ដង្ហែរ​ក្បួន ដើម្បី​ដាក់​ញត្តិ​នៅ​រដ្ឋសភាជាតិ​នោះទេ តែ​ដើម្បី​ដាក់​បាន​យក នឹង​សម្របសម្រួល​ស្នើសុំ​ទៅ​សភា ដើម្បី​ចាត់​តំណាង​សភា​មក​ទទួល​ញត្តិ​នៅ​ទីតាំង​ប្រារព្ធ​ពិធី​តែម្ដង​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​ជម្រាបជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ស្តីពី​ការរៀបចំ​កម្មវិធី​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ខួប​លើក​ទី​១៣២ ឆ្នាំ​២០១៨​។ កាលពី​ថ្ងៃ​ទី​២៣​ខែ​មេសា​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ស្តីពី​ការរៀបចំ​កម្មវិធី​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១​ខែ​ឧសភា​ឆ្នាំ​២០១៨ របស់​តំណាង​សហភាព​សហព័ន្ធ​សហជីព​និង​សមាគម ដោយ​ជួបជុំគ្នា​នៅ​សួនច្បារ CDC មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​អ្នកចូលរួម​ប្រមាណ​ជាង​២​ពាន់​នាក់ រួច​ដង្ហែ​ក្បូន​ទៅ​ដាក់​ញត្តិ​ជូន​រដ្ឋសភាជាតិ​។ នៅ​ថ្ងៃ​ទី​២៧​ខែ​មេសា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​តំណាង​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​មក​ប្រជុំ​ពិភាក្សា​នៅ​សាលា​រាជធានី​ភ្នំពេញ ។ ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​រដ្ឋបាល​រាជធានី​ឯកភាព​ឲ្យ​តំណាង​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​រៀបចំ​ពិធី​នេះ​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​មិន​មាន​ការ​ដង្ហែ​ក្បូន ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ស្នើ​ឲ្យ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា មក​ទទួល​ញត្តិ នៅ​ទីតាំង​ប្រារព្ធ​ពិធី​។​

​ដើម្បី​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ពិសេស​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាច​រណ៍ រដ្ឋបាល​ភ្នំពេញ​អនុញ្ញាត​ឲ្យ​សហភាពស​ហ​ព័ន្ធ​សហជីព​និង​សមាគម​រៀបចំ​ពិធី​ខាងលើ​នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បូន​ចេញ​ពី​ទីតាំង​ណាមួយ​ឡើយ​។​

​ចំណែក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា លើក​ទី​១៣២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។ ពិធី​ជួបជុំ អបអរសាទរ​ថ្ងៃ​នេះ គឺ​មាន​កូនក្មួយ កម្មករ កម្មការិនី​ចូលរួម​ប្រមាណ ៥.៥១៥​នាក់​។ នៅក្នុង​ពិធី​ដ៏​សប្បាយរីករាយ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រួម​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ជាច្រើនរូប​ទៀត នឹង​អញ្ជើញ​ចូលរួម​ពិសា​អាហារ និង​រាំ​កម្សាន្ត​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​ផង​ដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×