Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្យ៉ាង​ដែរ​! កសិករ​ជប៉ុន​ប្រើ​ទា ជួយ​ស៊ី​ស្មៅ និង​សត្វល្អិត​ចង្រៃ​ក្នុង​ស្រែ​ (មានវីដេអូ)

spot_img

​កសិករ​ជប៉ុន​បាន​ប្រើប្រាស់​សត្វ​ទា ជំនួស​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ដោយ​ប្រលែង​ទា​ទាំង​ហ្វូង​​ចូល​ក្នុង​ស្រែ ដើម្បី​ឲ្យ​ពួកវាស៊ី​សត្វល្អិត​ចង្រៃ និង​ស្មៅ​ជាដើម ប៉ុន្តែ​វា​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ដើមស្រូវ​​នោះទេ​។​

​មិន​ត្រឹមតែ​ស៊ី​សត្វល្អិ​ចង្រៃ​ដែល​អាច​បំផ្លាញ​ស្រូវ​នោះទេ វា​ថែមទាំង​ស៊ី​គ្រាប់​ស្មៅ ហើយ​នឹង​ធ្វើឲ្យ​ក្នុងស្រែ​មិនសូវមាន​ស្មៅ​ដុះ​ច្រើន​នៅ​រដូវ​ក្រោយ​។​

​ការ​ដាំ​ស្រូវ​ដោយ​ប្រើប្រាស់​មធ្យោបាយ​បែបនេះ អាច​ធ្វើឲ្យ​ដើមស្រូវ​មាន​ភាពផ្សាំ​ទៅ​នឹង​ខ្យល់​ខ្លាំង​​ព្រមទាំង​អាកាសធាតុ​ផងដែរ ហើយ​វា​មិន​ចាំបាច់​ឲ្យ​កសិករ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ផង​។​

​អ្វី​ដែល​ជា​បញ្ហា​ចោទ​តែមួយ​គត់​នោះ​គឺ នៅពេល​សត្វ​ទា​វា​ធំ​ពេក វា​អាច​ជាន់​ដើមស្រូវ ដូច្នេះ​កសិករ​​ជប៉ុន​មិន​ប្រើប្រាស់​ទាដ​ដែល​នោះ​ទេ គឺ​ត្រូវ​ប្រើ​ទា​ថ្មីៗ​ជា​រៀងរាល់ឆ្នាំ​។​

​សូមបញ្ជាក់​ថា ការ​ដាំ​ស្រូវ​ដោយ​ប្រើប្រាស់​ទា ជួយ​សម្លាប់​សត្វល្អិត និង​ស៊ី​ស្មៅ​នេះ មិនទាន់​ត្រូវបាន​​កសិករ​ខ្មែរ​អនុវត្ត​នៅឡើយ​ទេ វិធីសាស្ត្រ​នេះ​មាន​ប្រើប្រាស់​តែ​ក្នុង​ប្រទេស​ចិន ថៃ កូរ៉េខាងត្បូង​​ជប៉ុន និង​អ៊ឺរ៉ង​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ

spot_img
×