Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកហោ ណាំហុង ពន្យល់ ប្រតិភូសភាអឺរ៉ុប អំពីការអភិវឌ្ឍ របស់កម្ពុជា និងស្នើ សហភាពអឺរ៉ុប ជួយទិញ ទំនិញកម្ពុជា ឲ្យ បានច្រើនថែមទៀត

spot_img

ភ្នំពេញ៖ ក្នុងឱកាសគណៈប្រតិភូសភាអឺរ៉ុប លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកអំពីការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសលោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ខ្លះៗអំពីសភាពការណ៍ នយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលប្រទេសអឺរ៉ុបមួយចំនួនមានការព្រួយបារម្ភ។

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៩:៣០នាទី ក្នុងនាមសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានទទួល គណៈប្រតិភូសភាអឺរ៉ុប។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណ ដល់សហភាពអឺរ៉ុប ដែលបានជួយកម្ពុជាលើច្រើនវិស័យ ព្រមទាំងជួយទិញទំនិញកម្ពុជាជាច្រើនតាមរយៈ ប្រព័ន្ធអនុគ្រោះពន្ធ “អ្វីទាំងអស់លើកលែងតែអាវុធ” (Everything But Arms-EBA)។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានបញ្ជាក់ថា សន្តិភាពគឺមានតម្លៃមិនអាចកាត់ថ្លៃបាន នៅកម្ពុជាដែលបាននាំមកនូវការអភិវឌ្ឍជាតិ លើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានបញ្ជាក់ទៀតថា កម្ពុជាពុំអាចឲ្យមានបដិវត្តន៍ពណ៌បំផ្លាញសន្តិភាព ដែលរក បានដោយ “នយោបាយឈ្នះ-ឈ្នះ” របស់សម្តេចតេជោ ក្នុងឆ្នាំ១៩៨៨ ពេលចរចាជាមួយ ព្រះករុណាព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ និងឆ្នាំ១៩៩៨ នាំអោយរលំរលាយខ្មែរក្រហម ទាំងស្រុង។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានអំពាវនាវសហភាពអឺរ៉ុបឲ្យជួយទិញទំនិញកម្ពុជាឲ្យ បានច្រើនថែមទៀត ជាពិសេស ម្រេច អង្ករ និងវាយនភណ្ឌ។ល។ ប្រធានគណៈ ប្រតិភូសភាអ៊ឺរ៉ុប បានឆ្លើយថា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ ហើយនឹង បន្តជួយអភិវឌ្ឍកម្ពុជា។ គណៈប្រតិភូ បានសរសើរការអភិវឌ្ឍកម្ពុជាដ៏អស្ចារ្យ៕ដោយ៖ជាលី

  

spot_img
×