Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង ច្នៃ​ផលិត​វ៉ាក់សាំង​ទប់ស្កាត់​បាន​មេរោគ HIV 124 ប្រភេទ​

spot_img

​និក្ខេបបទ​ស្រាវជ្រាវ​នេះ ទើប​បាន​ស្រាវជ្រាវ​ជា​សាធារណៈ​លើ​ទស្សនា​វ​ដ្តី​ល្បីល្បាញ Journal of Clinical Investigation ហើយ​តាមរយៈ​នោះ​វា​ក៏បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នកជំងឺ HIV ក៏​ដូច​ជា​ដំណោះស្រាយ សុវត្ថិភាព​មួយ​ចំពោះ​អ្នក​ស្ថិតក្នុង​សភាព​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ជាអាទិ៍ អ្នក​មាន​ដៃគូ ដែល​រង​ជំងឺ​នេះ ឬក៏​កំពុង​ធ្វើ​ការងារ​ដែល​ប្រឈមមុខ​នឹង​ការឆ្លង ។​

​នេះ​គឺជា​និក្ខេប​បទ​ស្រាវជ្រាវ​របស់​សកលវិទ្យា​ល័យ​ហុងកុង ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន​ស្រាវជ្រាវ​យ៉ាងច្រើន​របស់​ចិន ។ ឥឡូវ​វា​ទទួលបាន​ជោគជ័យ​នៅក្នុង​ការពិសោធន៍​លើ​សត្វ ។​

​សាស្ត្រាចារ្យ Chen Zhiwei

​ដើម្បី​បម្រើ​ការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ​បាន​បញ្ចូល​មេរោគ HIV ដំណាក់កាល​ធ្ងន់ ចំនួន​វីរុស​ច្រើន​ទៅលើ​សត្វ​កណ្តុរ ។ ក្រោយមក​ទើប​គេ​ចាក់​បញ្ចូល​ឱសថ​ប្រភេទ​ថ្មី ហើយ​ធ្វើ​ការត្រួតពិនិត្យ​វីរុស នៅក្នុង​ឈាម ។​

​លទ្ធផល​លើសពី​ក្តីសង្ឃឹម ក្រោយ​ការ​ធ្វើ​តេស្ត ៤​សប្តាហ៍​ក្រោយមក ។ កណ្តុរ​ចំនួន ៤២% មាន​កម្រិត​វីរុស HIV នៅក្នុង​រាងកាយ​ដោយ​កម្រិត​ទាប​ជាង​ការរកឃើញ​ដោយ​ម៉ាស៊ីន​ទំនើប​បំផុត ។​

​ថ្នាំ​នេះ​ក៏​ត្រូវបាន​គេ​សាក​ពិសោធន៍​ដូចជា​បាន​សាក​វ៉ាក់សាំង តាម​នោះ​អ្នក​ដែល​ពុំទាន់​មាន​ជំងឺ​នេះ វា​បាន​ជួយ​រារាំង​ទោះបី​បុគ្គល​នោះ​បាន​ចម្លង​ផ្ទាល់​នៃ​មេរោគ ។ និយាយ​រួម​វា​រារាំង​មិន​ឲ្យ​វីរុស HIV ជ្រៀតចូល​ម​ក្នុង​កោសិកា​បាន ។​

​លទ្ធផល​នៃ​ការ​ធ្វើ​វិភាគ​ពិសោធន៍​ខាង​លើ ឱសថ​នេះ​មាន​ប្រសិទ្ធភាព​ប្រឆាំង​បង្ការ​ចំពោះ​អម្បូរ​វីរុស HIV ១២៤​ប្រភេទ ផ្សេងៗ​គ្នា ពិសេស​គឺ​ប្រភេទ​វីរុស ដែល​កំពុង​រាតត្បាត​ខ្លាំងជាងគេ​បច្ចុប្បន្ននេះ ។ សាស្ត្រាចារ្យ Chen Zhiwei ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​នាយក​វិទ្យាស្ថាន​អេដស៍ នៃ​សកល​វិទ្យាល័យ​ហុងកុង ក្រុម​របស់​លោក​នឹង​បន្ត​ពិសោធន៍​ទៅ​លើ​សត្វ​ដទៃទៀត ជាអាទិ៍​ស្វា មុន​ពេល​ពិសោធន៍​បន្ត​ទៅ​លើ​មនុស្ស​។​

​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ក្រុម​អ្នក​វេជ្ជសាស្ត្រ​ទន្ទឹង​រង់ចាំ ព្រោះ​ថា​ពី​ដើម​មក​ពុំ​ធ្លាប់​មាន​វ៉ាក់សាំង​បង្ការ HIV​ណា​នៅ​លើ​ទីផ្សារ​ឡើយ​។ ចំពោះ​ឱសថ​ជំនួយ​ព្យាបាល​ជំងឺ​HIV​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវ​ផឹក​ជា​រៀងរាល់ថ្ងៃ ហើយ​រង​ប្រតិកម្ម​បន្ទាប់បន្សំ​ជាច្រើន ជា​ហេតុ​ធ្វើឲ្យ​អ្នកជំងឺ​ខ្លះ​បោះបង់ចោល និង​មាន​អ្នកខ្លះ​ស្លាប់​៕ លី​សា​

spot_img
×