Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ថៃ​មាន​រូបឆោម​ស្អាត​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​សា​កែវ ព្រោះតែ​បាន​ប្រ​ព្រឹ​ត​រឿង​មួយ​នេះ​

spot_img

​ស្ត្រី​ថៃ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន នៅ​ព្រំដែន​សា​កែវ (Sa Kaew) កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ខណៈ​ឆ្លងកាត់​ត្រឡប់​ពី​ប្រទេស​កម្ពុជា ជាមួយ​ថ្នាំញៀន ០.៧៦១ ក្រាម ដែល​នាង​និយាយថា នាង​បាន​ទិញ​នៅក្នុង​ទីក្រុង​បាងកក ។​

​តាម​ប្រភពព័ត៌មាន​ពី The Nation ស្ត្រី​ថៃ​ស្រស់ស្អាត​ម្នាក់​ឈ្មោះ Satawaree Sudjai អាយុ ២៥ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅ​ច្រកព្រំដែន Aranyaprathet នៅវេលា​ម៉ោង ៩ ព្រឹក នៅពេល​នាង​កំពុង​វិលត្រឡប់​ពី​ក្រុង​ប៉ោយប៉ែ​ត្រ ។​

​មន្ត្រី​បាន​និយាយថា ពួកគេ​បានធ្វើការ​ត្រួតពិនិត្យ​នាង ព្រោះតែ​នាង​បង្ហាញ​នូវ​ឥរិយាបទ​គួរ​ឲ្យ​សង្ស័យ​ដូចជា​ជន​ប្រើប្រាស់​ថ្នាំញៀន ។​

​ថ្នាំញៀន​ត្រូវបាន​រកឃើញ​នៅក្នុង​ថង់​ប្លា​ស្ទិ​កមួយ ដែល​លាក់​នៅ​កាត​ប័ណ្ណឥណទាន ATM របស់​នាង ។​

​ស្ត្រី​រូបនេះ​បាន​សារភាពថា នាង​បាន​ឆ្លងកាត់​ព្រំដែន ដើម្បី​ទៅ​ចូលរួម​ពិធី​ខួបកំណើត​មិត្តភក្តិ​ម្នាក់​នៅឯ​កាស៊ីណូ ប៉ុន្តែ នាង​បាន​ទិញ​ថ្នាំញៀន​នៅក្នុង​ទីក្រុង​បាងកក ដើម្បី​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​នាង ។ នាង​និយាយថា នាង​ប្រើប្រាស់​អស់​មួយចំនួន និង​ទុក​ខ្លះ ប៉ុន្តែ ភ្លេច​យក​វា​ចេញ មុនពេល​នាង​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​កម្ពុជា ៕ ចន្ទី​

spot_img
×