Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស ខ្មែរ​រួបរួម​ជាតិ នឹង​ធ្វើ​សមាជ ដើម្បី​ប្រគល់​តួនាទី​ជា​ប្រធាន​ដល់​លោក ញឹក ប៊ុនឆៃ វិញ​

spot_img

ភ្នំពេញ​៖ ក្រោយ​ចេញពី​ពន្ធនាគារ​ភ្លាមៗ​នា​ព្រឹក​ថ្ងៃទី​១​ខែ​ឧសភា​នេះ លោក ញឹក ប៊ុនឆៃ បាន​មកជួបជុំ​ជាមួយ​សហការី សាច់ញាតិ ត្រូវបាន​គាំទ្រ ឱ្យធ្វើ​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឡើងវិញ ។​

​លោក សិ​ង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រួម​រួប​ជាតិ​បច្ចុប្បន្ន បាន​ថ្លែងថា គណបក្ស​ខ្មែរ​រួម​រួប​ជាតិ នឹង​រៀបចំ​សមាជ​មួយ​នៅ​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ប្រគល់​តំណែង​ប្រធាន​បក្ស ជូន​លោក ញឹក ប៊ុនឆៃ វិញ​ហើយ នឹង​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ចុះបញ្ជី​ឈ្មោះ​ចូលរួម​បោះឆ្នោត និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជូន គ​.​ជ​.​ប នៅ​អំឡុង​ថ្ងៃទី​៤ ឬ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

​លោក លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​ដោះលែង​លោក ញឹក ប៊ុនឆៃ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​បន្ទាប់ពី​ជាប់ពន្ធនាគារ​អស់​រយ​:​ពេល​ជិត​១​ឆ្នាំ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×