Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ជនសង្ស័យ​ប្រុស​ស្រី ៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​​ភ្នំពេញ ​៖ ​កម្លាំង​ល្បាត​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក និង​ខណ្ឌ​មានជ័យ បាន​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី ៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ដកហូត​បាន​ក្រាម​ពណ៌​ស​ថ្លា ១៤​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​)​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨​។

​ពួកគេ​ទាំង ៣​នាក់ នេះ​មាន​៖ ឈ្មោះ ហូ សីហា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ឈ្មោះ វឿន ស៊ីណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​២០:២០​នាទី នៅ​ចំណុច ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ឈ្មោះ ឈួន លីន ភេទ​ស្រី អាយុ ៣២​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​២១ នៅ​ចំណុច ផ្លូវលំ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន ពួកគេ​ទាំង ៣​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការសួរចម្លើយ និង​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×