Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុ​ម​សាហាវ​! កូនកំលោះ​កំពុង​ប្រារព្ធ​ពិធី​សុខៗ ស្រាប់តែ​ភ្ញៀវ​ម្នាក់​ដក​កាំភ្លើងខ្លី​បាញ់ប្រហារ​ចំ​ដើមទ្រូង​ស្លាប់​ភ្លាមៗ​គួរ​ឲ្យ​អាសូរ (​មាន​វីដេអូ​)

spot_img

​នេះ​ជា​ខណៈ​ដ៏​មហា​ស្លុតរន្ធត់​មួយ ដែល​កូនកំលោះ​ត្រូវបាន​បាញ់ប្រហារ​យ៉ាង​ស្រស់ៗ នៅក្នុង​ពិធីមង្គលការ​របស់គាត់ ខណៈ​លោតា​អាចារ្យ និង​សាច់ញាតិ​ចូលរួម បាន​ត្រឹម​សម្លឹងមើល​ដាក់​មុខ​គ្នា​ទៅវិញ​ទៅមុខ ព្រោះតែ​ពុំ​ដឹងថា នរណា​ជា​ជនដៃដល់​នា​ខណៈ​ពេលនោះ ។​

​គេហទំព័រ independent បាន​ចុះផ្សាយ​ឲ្យ​ដឹងថា កូនកំលោះ​ឈ្មោះ Sunnil Verma អាយុ ២៥ ឆ្នាំ ត្រូវបាន​គេ​បាញ់ប្រហារ​ចំ​ដើមទ្រូង ខណៈ​គាត់​កំពុង​ត្រូវបាន​លោកតា​អាចារ្យ​ធ្វើ​ពិធី​មួយ ក្នុងអំឡុងពេល​នៃ​មង្គលការ​របស់​គាត់ ។​

​តាមរយៈ​វីដេអូ​ថត​ដោយ​ជាង​ថតរូប បានបង្ហាញ​បុរស​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ពណ៌​ទឹកក្រូច បាន​ដក​កាំភ្លើងខ្លី​បាញ់​ទៅលើ​កូនកំលោះ​យ៉ាង​លឿន និង​ញ៉ុ​ក​កាំភ្លើង​ចូលក្នុង​ហោប៉ៅ​ខោ​វិញ ។ បន្ទាប់​រង​ការបាញ់ប្រហារ​រួច កំលោះ​រងគ្រោះ​បាន​រកមើល​ជនដៃដល់ ខណៈ​យកដៃ​ឱប​ទ្រូង​ដ៏​ឈឺ​ចុកចាប់​បំផុត និង​បន្ទាប់មក ដួល​គ្រឹប​តែម្តង ។​

​អំពើ​បាញ់សម្លាប់​នេះ ហាក់ដូចជា​បានកើត​ឡើង​ក្នុងអំឡុងពេល​ការបាញ់​ប្រារព្ធ​ពិធីមង្គលការ ប៉ុន្តែ វា​មិន​ច្បាស់​ថា​តើ​ហេតុការណ៍​នេះ គឺជា​ចេតនា ឬ កើតឡើង​ដោយ​ចៃដន្យ​នោះទេ ។​

​ទោះយ៉ាងណា បច្ចុប្បន្ន ប៉ូលីស​នៅក្នុង​ស្រុក Lakhimpur Kheri រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា កំពុង​តាម​ប្រមាញ់​ជនដៃដល់ ពីបទ​សង្ស័យ​អំពើ​មនុស្សឃាត​ដ៏​សាហាវ​នេះ ៕ ចន្ទី​

spot_img
×