Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លីកាដូ​៖​កម្មករ​ន​យោ​ជិត​ជាច្រើន​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ទោះបីជា​មាន​ការ​រិត​ត្បិត​, សម្តេច​តេជោ​ផ្តល់​ភាពរីក​រាយដ​ល់​កម្ម​ក​រ​

spot_img

​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ អង្គកា​លីកាដូ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ អង្គការ​លីកាដូ​បាន​ផ្សាយ​ថា កម្មករ​និង​សហជីព​ជាច្រើន​បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ទោះបីជា​មាន​ការ​រិត​ត្បិត​ជុំវិញ​ការជួបជុំ​គ្នា​ជា​សាធារណៈ និង​ការហាមឃាត់​មិន​ឱ្យមាន​ការដើរ​ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ​ក៏​ដោយ​។ ចំណែកឯ​ទីធ្លា​នៅ​ជុំវិញ​រដ្ឋសភាជាតិ​ត្រូវ​បាន​បិទ និង​ដាក់ពង្រាយ​ដោយ​កងកម្លាំង​ចម្រុះ​ជាច្រើន​។​

​កម្មករ​និង​សហជីព​ទាំងនោះ​បាន​ជួបជុំគ្នា​នៅ​ខាងក្រៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​ស្ថិត​ក្រោម​ការឃ្លាំមើល​យ៉ាង​ជាប់លាប់​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​និង​នគរបាល​ជា​ច្រើន​។ កម្មករ​ប្រមាណ​ជាង​៦០០​នាក់ ដែល​ភាគច្រើន​មកពី​រោងចក្រ​កាត់ដេរ​និង​សំណង់ បាន​ឈរ​កាន់​បដា​ជាច្រើន ដើម្បី​អំពាវនាវ​ឱ្យមាន​ការគោរព​សិទ្ធិ​កម្មករ បញ្ឍប់​ការ​ធ្វើទុក្ខបុកម្នេ​ញ​លើ​សហជីព និង​ការបង្កើន​សុវត្ថិភាព​នៅក្នុង​តំបន់​សំណង់​អាគារ​ផ្សេងៗ​។ សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​គម្រោង​ហែ​ក្បួន​ទៅ​រដ្ឋសភា​របស់​សហភាព​ការងារ​កម្ពុជា (CLC) និង​សមាជិក ដែលជា​អ្នក​រៀបចំ​ទិវា​នេះ ដោយ​លើក​ហេតុផល​ពី​ការព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​នានា​។​

​ថ្នាក់ដឹកនាំ​សហភាព​ការងារ​កម្ពុជា​បាន​ធ្វើ​ការសម្ដែង​មតិ​លើ​ប្រធានបទ “​បញ្ហា​ប្រឈម​របស់​កម្មក​រន​យោ​ជិត​ក្នុង​ការអនុវត្ត​ច្បាប់​ស្ដី​ពី​សហជីព​” ដោយ​អំពាវនាវ​ឱ្យមាន​ការការពារ​សិទ្ធិ​របស់​កម្មករ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សហជីព​។ ក្រុម​សហជីព​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​ប្រារព្ធ​ទិវា​នេះ ដោយ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​រដ្ឋសភាជាតិ​។ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ទៀត​ដូចជា ខេត្ត​រតនគិរី កំពត កំពង់ស្ពឺ និង​កំពង់ឆ្នាំង ក៏​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ផង​ដែរ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ថ្ងៃ​ឈប់សម្រាក នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា លើក​ទី​១៣២ នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​ភ្នំពេញ​។ ក្នុង​ពិធី​ជួបជុំ​ថ្ងៃនេះ​គឺ​មាន​កូន​ក្មួយ​កម្មករ​កម្មការិនី​ចូលរួម​ប្រមាណ ៥.៥១៥​នាក់​។​

ជានិច្ច​ជា​កាល សម្តេច​តេជោ ហ៊ុន សែន តែងតែ​សប្បាយរីករាយ​ក្រៃលែង​ក្នុង​ពេល​ដែល​បាន​ជួប​កូនក្មួយ​កម្មករ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ក៏​បាន​អរគុណ​រោងចក្រ “​មីនេ​បៀ​” របស់​ជប៉ុន​ដែល​បាន​ផ្តល់​ទីកន្លែង​សម្រាប់​ការជួបជុំ និង​អរគុណ​ដល់​លោក​អគ្គរដ្ឋទូត​ជប៉ុន​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្ម​វិធី​ដ៏​សប្បាយរីករាយ​នេះ​។​

​នៅក្នុង​ពិធី​ជួបជុំ​អបអរសាទរ​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​កម្មក​រក​ម្មការ​នី​ចំនួន ៥.៥១៥​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិការ​ចំនួន ៥០.០០០ រៀល បុគ្គលិក​ចុងភៅ​ធ្វើ​ម្ហូប​ក្នុង​ពិធី​ចំនួន ៣៥០​នាក់ ដោយ​ម្នាក់ៗ ទទួលបាន ៥០.០០០ រៀល និង​ក្រុម​តន្ត្រី​ទទួលបាន​ថវិកា​ចំនួន ១០ លាន​រៀល​។ ជាមួយគ្នា​នោះ សម្តេច​តេជោ​ក៏បាន​ផ្តល់​ថវិកា​សម្រា​ប់កូន​ក្មួ​យក​ម្ម​ការ​នី​មាន​ផ្ទៃពោះ​ចំនួន ១៤៧​នាក់ និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​កូន​ក្មួយ​ក្នង​ភាពស្និទ្ធស្នាល ប្រកបដោយ​ក្តី​អាណិត​ស្រឡាញ់​ក្រៃលែង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ​កម្មករ​កម្មក​រ​នី​ទូទាំងប្រទេស​នៅក្នុង​ថ្ងៃ​ឈប់សំរាក នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​នេះ សូម​ជួប​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​។​

អគុណ​បងប្អូន​ជនរួមជាតិ និង​បងប្អូន​កូនក្មួយ​កម្មករ​ដែល​តែងតែ​គាំទ្រ គោរព​ស្រឡាញ់ និង​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន ដើម្បី សម្តេច តេ​ជោ ហ៊ុន សែន បន្ត​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×