Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុក​សារុង ចង​ពុង លក់​ងាវ​លក់​គ្រំ មិន​ខ្វល់​អ្នក​សើច​អ្នក​យំ ចំណូល​អូន​ចូល​គួរសម ត្រឹម​១​ខែ​បាន ១​លាន​បាត​! (រូប ១៩ សន្លឹក Video inside)

spot_img

របរ​សុច្ច​រឹតរ​ក​តាម​ណា​ក៏​សប្បាយចិត្ត មិន​ព្រួយ​នឹង​អ្នក​មិន​យល់​។ ខុស​ត្រង់ណា​ជីវ៉ា​អូន​?! បង​គ្រាន់តែ​តែងខ្លួន​មិនបាន​ខុស​រឿង​អ្វី​! យក​ចិត្ត​អតិថិជន ក្រ​ម៉ិច​ក្រ​ម៉ើម​ប៉ុណ្ណឹង មាន​អី​មិន​បាន​?! ប្រុស​សុទ្ធ​មិន​បាន​គិត​អ្វី ធ្វើ​របៀប​នេះ​ចំណូល​ចូល​រាល់ថ្ងៃ លក់ដាច់​ណាស់​ចរណៃ មិន​សំចៃ​កើប​ប្រាក់​លាន​។​

​មិត្តភក្តិ​មួយក្រុម​នេះ​បាន​ចូល​ហ៊ុន​គ្នា​បើក​លក់​អាហា​សមុទ្រ តែ​ក្នុង​ដំណាក់កាល​៣​ខែ​ដំបូង ប៊ិះ​តែ​និង​ឡុងចុង ទើប​ពួកគេ​បែកគំនិត​នឹកឃើញ​រឿង​តែងខ្លួន ប្លែកៗ​ដើម្បី​ជា​ចំណាប់អារម្មណ៍ ហើយ​វា​ក៏​ស្ដែង​ដូច​ក្ដី​ប្រាថ្នា មាន​អ្នក​មក​គាំទ្រ​មិន​ដាច់​មិន​ស្បើយ​។ ចំពោះ​ការគិត​របស់​កម្លោះ​អាយុ ៣៣​ឆ្នាំ ដែលជា​អ្នក​នាំមុខ​នេះ បាន​និយាយថា ទីនេះ​មាន​៤​ចំណុច​សម្រាប់​អតិថិជន​គួរ​យល់ ៖

១​គឺ ពួកគេ​មិន​មែន​ជា​ចុងភៅ​ជំនាញ ធ្វើ​ម្ហូប​តាម​រស់ជាតិ​ដែល​ខ្លួន​ចូល​ចិត្ត​។​

២​គឺ អ្នក​ដែល​មក​ទីនេះ ទិញ ត្រឹម​តែ​ទឹក​មួយ​ដប​ហើយ​យក​ម្ហូប​ពី​កន្លែង​ផ្សេង​មក​ហូប​ក៏​បាន​។​

៣​គឺ អ្នក​ណា​មិន​ពេញចិត្ត​ឬ​ទទួលយក​មិន​បាន​នឹង​ការ​តែងខ្លួន​របស់​ពួកគេ សូម​អញ្ជើយ​ទៅកន្លែង​ផ្សេង​។​

៤​គឺ ទី​នេះ​សម្រាប់តែ​អ្នក​អារម្មណ៍ល្អ ញ៉ាំ​បណ្ដើរ​សើច​បណ្ដើរ អត់​កង្វល់ មិន​ខ្វល់​រឿង​គេ​ថា​មិន​គ្រប់​

​បើ​មាន​ចំណាប់​អារម្មណ៍​អាច​ឈៀង​ទៅ​សាក​គ្រំ​និង​គ្រឿង​សមុទ្រ​ស្រស់​នៅទីនេះ​បាន “​ស្ថានីយ៍​មាន​គ្រំ​” បើក​ចាប់ពី​ម៉ោង ៦​ល្ងាច​ដល់​កណ្ដាល​យប់​ទើប​បិទ​។​​

ទីតាំង​នៅ​ឯ​ផ្សារ “​ហួរ​មុមកៈ​សេន ណៈវៈ​មីន​”​ ៕ ក្ខិណី

spot_img
×