Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ជប៉ុន កូរ៉េខាងត្បូង ត្រៀម​ជំនួប​កំពូល​នៅ​តូ​ក្យូ​

spot_img

​សប្តាហ៍​ក្រោយនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jea-in នឹង​ធ្វើ​ដំណើរ​ទៅកាន់​ក្រុង​តូ​ក្យូ ដើម្បី​ចូលរួម​ជំនួប​កំពូល​ត្រីភាគី និង​មេដឹកនាំ​ជប៉ុន ហើយ​នឹង​ចិន ។​

​ក្នុង​សេចក្តីថ្លែងការណ៍​ថ្ងៃទី ០១ ខែ​ឧសភា របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ឲ្យដឹងថា ប្រធានាធិបតី មូន ចា​អ៊ី​ន នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​នាយករដ្ឋមន្ត្រី​ចិន លី គឺ​គៀន នៅ​ថ្ងៃ​ទី ០៩ ខែ​ឧសភា ខាងមុខ ។ តាម​គម្រោង​មេដឹកនាំ​កូរ៉េខាងត្បូង និង​ជម្រាបជូន​ដោយ​សង្ខេប​ពី​លទ្ធផល​នៃ​ជំនួប​កំពូល​អន្តរ​កូរ៉េ​កាលពី​ថ្ងៃ​ទី ២៧ ខែ​មេសា​កន្លង​មក ហើយ​នឹង​ផ្តល់​នូវ​ខ្លឹមសារ ប្រឹក្សា​យោបល់​អំពី​វិធី​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង ៣ នៅក្នុង​ដំណើរ​រំសាយ​នុយក្លេអ៊ែរ នា​ឧបទ្វីប​កូរ៉េ ព្រមទាំង​ដំណើរ​ស្ថាបនា​ខឿន​សន្តិភាព​មួយ​នៅ​ឧបទ្វីប​នេះ ។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ជប៉ុន របស់​លោក​មូន ចាន​អ៊ី​ន គិត​ចាប់ពី​ពេល​ឡើង​កាន់តំណែង​ប្រធានាធិបតី​មួយ​ឆ្នាំ​មុន ហើយ​លោក​ក៏​ជា​ប្រធានាធិបតី​ដំបូង​បាន​មក​កាន់​ជប៉ុន​ក្នុងអំឡុងពេល ៦​ឆ្នាំកន្លងមក ៕ សូ​យ​ន​

spot_img
×