Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​ពីរ​ថ្ងៃ​មាន​គណបក្សនយោបាយ​ចំនួន​បី​បាន​មក​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ គ​.​ជ​.​ប​

spot_img

​​ភ្នំពេញ ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាសថា រយៈពេល​ពីរ​ថ្ងៃ ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​គណបក្សនយោបាយ​ចំនួន​បី បាន​ចុះបញ្ជី​រួច​រួមមាន​៖ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ខណៈ​ថ្ងៃទី​១​ខែ​ឧសភា​នេះ មាន​គណបក្សនយោបាយ​ចំនួន ១ បាន​មក​ដាក់​ពាក្យសុំ​នៅ គ​.​ជ​.​ប​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ដំណើរការ​ចុះបញ្ជី​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​សមាជិក​រដ្ឋសភា ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​ចំនួន​៣​ហើយ បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​រួចហើយ ។ ក្រៅពីនេះ​មាន​គណបក្សនយោបាយ​ចំនួន​១៦​ផ្សេងទៀត បាន​ទទួល​ពាក្យសុំ​ចុះបញ្ជី គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ពី​គ​.​ជ​.​ប ដែល​ក្នុងនោះ គណបក្សនយោបាយ​ចំនួន​៥ បាន​មក​ដាក់​ពាក្យសុំ​បង់​ប្រាក់​តម្កល់​ចំនួន​១៥​លាន​រៀល នៅ គ​.​ជ​.​ប រួចហើយ​។ គណបក្ស​នយោបាយ​ទាំង​៥​នោះ រួមមាន​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ពន្លឺ​ថ្មី និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​ការចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​ត្រូវធ្វើឡើង​តាម​ទម្រង់ បែបបទ​លេខ ១០០៨ របស់ គ​.​ជ​.​ប ដោយ​គណបក្ស​នយោបាយ​ត្រូវបំពេញ​ពាក្យសុំ​ចុះបញ្ជី​នេះ​ចំនួន​ពីរ ច្បាប់ និង​ត្រូវមាន​ឯកសារ​ភ្ជាប់​មក​ជាមួយ ចំនួន​ដប់ ដូចខាងក្រោម ៖ ១. សេចក្តីចម្លង​លិខិតបញ្ជាក់​ការចុះបញ្ជី​គណបក្សនយោបាយ នៅ​ក្រសួង​មហាផ្ទៃ ចំនួន​មួយ ច្បាប់​។​ ២. ឈ្មោះ​គណបក្ស​នយោបាយ​ជា​អក្សរ​ពេញ ជា​អក្សរ​កាត់ និង​សញ្ញា​សម្គាល់​គណបក្សនយោបាយ​។​៣. អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នយោបាយ ។ ​៤. បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​សរុប​ទូទាំងប្រទេស​។ បញ្ជី​នេះ ត្រូវ​មាន​បេក្ខជន​ពេញសិទ្ធិ​ចំនួន​យ៉ាង​តិច​មួយ​ភាគ​បី ស្មើនឹង ៤២ អាសនៈ នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា និង​បេក្ខជន​បម្រុង​ចំនួន​ស្មើគ្មា​នឹង​បេក្ខជន​ពេញសិទ្ធិ​។​ ៥. ឈ្មោះ​មណ្ឌល ដែល​គណបក្ស​នយោបាយ​មាន​បំណង​ទៅ​ឈរ និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​តាម​មណ្ឌល ទាំងនោះ​។ បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តាម​មណ្ឌល ត្រូវ​មាន​បេក្ខជន​គ្រប់​តាម​ចំនួន​អាសនៈ និង​តាម​គំរូ​ដែល គ​.​ជ​.​ប ផ្តល់ជូន​។ ចំពោះ​មណ្ឌល​បោះឆ្នោត​ដែល​មាន​អាសនៈ​មួយ ឬ ពីរ ត្រូវ​មាន​បេក្ខជន​បម្រុង​យ៉ាងតិច​បី​រូប​។​៦. សេចក្តីប្រកាស​អំពី​គណនី​ធនាគារ ដែល​គណបក្ស​នយោបាយ​បាន​ទុក​ប្រាក់ចំណូល​ផ្សេងៗ រួម​ទាំង​វិភាគទាន​ដែល​បានមកពី​ប្រភព​ណា​ក៏​ដោយ នៅ​ធនាគារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ការទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា ។​

៧. លក្ខន្តិកៈ​គណបក្សនយោបាយ និង​ឯកសារ​ផ្សេងៗ ដែល​បញ្ជាក់​ពី​ការបង្កើត​គណបក្ស​នយោបាយ ។​៨. សេចក្តីប្រកាស​របស់​គ​ណ​បក្ស​នយោបាយ​ថា ចូលរួម​បោះឆ្នោត និង​ទទួលយក​លទ្ធផល​បោះឆ្នោត ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ចូល​រួម​អនុវត្ត ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បទបញ្ជា និង​នីតិវិធី របស់ គ​.​ជ​.​ប និង​ក្រមសីលធម៌ និង​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ ។​៩. បញ្ជីរាយនាម​គណៈកម្មាធិកា​រនា​យក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​របស់​គណបក្សនយោបាយ​។​១០. បង្កាន់ដៃ​បង់​ប្រាក់​តម្កល់​ចំនួន ១៥​លាន​រៀល ដែល​ចេញ​ដោយ​រតនាគារ​ជាតិ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×