Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោ​តឿ​សួរថា ៖ ម្តេច​ក៏​ចេះតែ​ផ្សាយពាណិជ្ជកម្ម​ថា​ទឹកដោះគោ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់ ដោយសារ​អ្វី​?

spot_img

​មនុស្សម្នា​ជា​ទៅ​តែង​ឲ្យ​កូនក្មេ​ងផឹក​ទឹកដោះគោ​បំណង​ឲ្យ​លូតកម្ពស់​តាមរយៈ​ជា​តិកា​ល់​ស្យូម ប៉ុន្តែ​តាមរយៈ​រូបភាព​គោ​តឿ​មួយ​ក្បាល​នេះ ធ្វើឲ្យ​គេ​គិត​ឡើង​វិញ ៖ “​តើ​កាល់ស្បូម​ទៅ​ឯណា​បាត់​ហើយ​?” ។

​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​សង្គម​គេ​បាន​ឃើញ​រូបភាព​គោ​តឿ​មួយ​ក្បាល ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នកផង​គិតថា ខ្លួន​បាន​ភ័ន្តច្រឡំ​ចំពោះ​ជំនឿ​ពី​ការផឹក​ទឹកដោះគោ​ធ្វើឲ្យ​លូតកម្ពស់ ។​

​គោ​តឿ​នេះឯង ធ្វើ​ឲ្យ​ប្រជា​អ៊ិន​ធើ​ណេត ចោទ​ជា​សំណួរ ។​

​ម្ចាស់​គណនី LMC ចែករំលែក​ទស្សនៈ​បែប​កំប្លែង​ថា ៖ ទន្លេ​អាច​រីងស្ងួត ភ្នំ​អាច​រិច​រិល​បាន តែ​សច្ចៈ​ធម៌​មួយ​ដែល​ពុំ​អាច​ប្រែប្រួល​គឺ ពូជ​កន្តឿ គឺ​មិន​អាច​ខ្ពស់​បាន​។​

​ពេលនេះ រូបភាព​គោ​កន្តឿ​ដែល​ត្រូវ​គេ​បង្ហោះ​ឡើងលើ​បណ្តាញ​សង្គម បាន​នឹង​កំពុង​ក្លាយជា​ព្រនង់​សំពង​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​វិស័យ​ផលិតកម្ម ពាក់ព័ន្ធ​នឹង​ទឹកដោះគោ ។ ឥឡូវនេះ ក្រៅ​ពី​ពាក្យ​ថា “​ល្ងង់​ដូច​គោ​” គេ​បន្ថែម​ពាក្យ ៖ “​ទាប​ដូច​គោ​” សាបព្រោះ​អ្វី​គឺ​ប្រាកដជា​ទទួលផល​បែប​នោះ​ហើយ ។​

​ប្រាកដ​ណាស់ ក្រុម​អ្នក​អាជីវកម្ម​ផលិតផល​ទាក់ទង​នឹង​ទឹកដោះគោ កំពុង​ប្រឈម​នឹង​ការពេបជ្រាយ​របស់​អតិថិជន ដោយសារ​តែ​រូបភាព​មួយ​សន្លឹក​ប៉ុណ្ណោះ ។ នេះ​ឯង​ជា​ឥទ្ធិពល​នៃ​បណ្តាញ​សង្គម ៕​

spot_img
×