Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណូល​៤៨​លាន​ដុល្លារ បាន​ពី​ការលក់​ប័ណ្ណ​ជូន​ភ្ញៀវ​ទេសចរ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​

spot_img

​សៀមរាប ​៖ គ្រឹះស្ថាន​អង្គរ​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ បានប្រកាសថា រយៈពេល​៤​ខែ​ដើម ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ជាង​១​លាន​នាក់ ហើយ​ទទួលបាន​ចំណូល​ប្រមាណ​៤៨​លាន​ដុល្លារ និង​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ជាង​២​លាន​ដុល្លារ​។​

​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​ទិញ​ប័ណ្ណ និង​ចំណូល​ដេល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែ​មេសា ដើមឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា ក្នុង​ខែ​មេសា ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​បរទេស បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរ មាន​ចំនួន​១៩២.៤១២​នាក់ បើ​ធៀប​នឹង​ខែ​មេសា​ឆ្នាំ​២០១៧ កើន​៦,១៨​ភាគរយ និង​បាន​ទទួល​ចំណូល​សរុប ៨.៥៩៨.៥០៨​ដុល្លារ​អាមេរិក កើន ២,៤០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧​។ ចំណូល​ខែមេសា​ចំនួន ៣៨៤.៨២៤​ដុល្លារ ត្រូវបាន​បង់​ចូល​មូល​នីធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ចំណែក​រយៈពេល​៤​ខែ ចាប់ពី​ខែ​មករា ដល់​ខែ​មេសា​ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវទេសចរ និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺ​មាន​ភ្ញៀវ​ទេសច​រទិញ​ប័ណ្ណ ចំនួន​១.០៥០.៩៩២​នាក់ កើនឡើង​ចំនួន​១១,១៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​បាន​ចំណូល​ចំនួន ៤៨.២៥៥.៣១៩​ដុល្លារ​អាមេរិក កើនឡើង​២២,៩៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ហើយ​ថវិកា​ដែល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋា​អង្គរ​ចំនួ​ន​២.១០១.៩៨៤​ដុល្លារ​អាមេរិក ត្រូវបាន​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​រយៈពេល​៤​ខែ​ដំបូង​ដើមឆ្នាំ​នេះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×