Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្ដោប្រវេសន៍ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២៨​នាក់ ស្នាក់​នៅ​ខុសច្បាប់ នៅ​ការដ្ឋាន​បូម​ខ្សាច់​ ​

spot_img

​ភ្នំពេញ​៖ ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់ ដែល​ស្នាក់នៅ​និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​កម្ពុជា ត្រូវបាន​ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ឃាត់​ខ្លួន​យក​ទៅ​សួរនាំ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុងពេល​ដែល​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ កំពុង​ធ្វើការ​នៅ​ការដ្ឋាន​កប៉ាល់​បូម​ខ្សាច់ លើ​ផ្ទៃ​ទឹក តាម​បណ្តោយ​ទន្លេមេគង្គ​លើ រាជធានី​ភ្នំពេញ និង​ទន្លេ​មេគង្គ​ក្រោម ស្ថិតក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី និង​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​កណ្តាល ដើម្បី​ចុះ​ត្រួតពិនិត្យ ជនជាតិ​វៀតណាម នៅ​តាម​គោលដៅ​ការដ្ឋាន​កប៉ាល់​បូម​ខ្សាច់ លើ​ផ្ទៃ​ទឹក តាម​បណ្តោយ​ទន្លេមេគង្គ​លើ រាជធានី​ភ្នំពេញ និង​ទន្លេ​មេគង្គ​ក្រោម ស្ថិតក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។​

​លោក​ឧត្តមសេនីយ៍​ប្រធាននា​យក​ដ្ឋា​ន បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ពិនិត្យឃើញ​មាន​ជនជាតិ​វៀតណាម​សរុប ចំនួន​២៨​នាក់ ស្រី​៣​នាក់ បាន​លួច​ចូលមក​ស្នាក់​នៅ និង​ប្រមុខ​របរ​ដោយ​ខុសច្បាប់​កាន់កាប់ និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ហើយ​ត្រូវបាន​បញ្ជូន​មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើ​ការណែនាំ និង​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​បន្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×