Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនជាតិ​ប៊ែលហ្សិក​ម្នាក់ ដើរ​ឆបោក​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​ផ្ទះ ហាង និង​ទីសាធារណៈ​

spot_img

​​ភ្នំពេញ​៖ ជនជាតិ​ប៊ែលហ្សិក​ម្នាក់ ដែល​ដើរ​ឆបោក​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ផ្ទះ ហាង និង​ទីសាធារណៈ​ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម ត្រូវបាន​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ចំការមន និង​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​បឹងត្របែក បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​នៅ​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១​ព្រឹក​។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បានឲ្យដឹងថា​ក្នុងប្រតិបត្តិការ​ខាង​លើ​កម្លាំងបាន​ពិនិត្យ​ឃើញ​ជន​បរទេ​ស​ម្នាក់ ឈ្មោះ TANT XAVIER AMDRE SEAM ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ប៊ែលហ្សិក​។​
​ជនបរទេស​ខាងលើ​បាន​ដើរ​ដេក​តាម​ដងផ្លូវ​សា​ធា​រៈ គ្មាន​មុខរបរ​ពិត​ប្រាក គ្មាន​លិខិត​ឆ្លងដែន និង​ដើរ​ភូតភរ​ប្រជាពលរដ្ឋ ថា​បាត់​លិខិតឆ្លងដែន ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការអាណិតអាសូ ហើយ​ជួយ​លុយ ឲ្យ​ជន​នេះ ម្ដង​១០​ដុល្លារ ម្ដង​២០​ដុល្លារ (​ព័ត៌មាន​តាម​ប្រពន្ធ័ Facebook)​។ បន្ទាប់​មក​កម្លាំង​ការិយ​ល័យ បាន​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ ឃើញ​ថា​ជន​នេះ (​ចូល​កម្ពុជា​លើក​ទី​១ នៅ ឆ្នាំ​១៩៩៥ និង​លើក​ទី​២ នៅ​ឆ្នាំ​២០០៨) គ្មាន​មុខរបរ​ច្បាស់លាស់ គ្មាន​លិខិត​ឆ្លងដែន ដើរ​ដេក​តាម​ដងផ្លូវ​សា​ធា​រៈ ត្រូវបាន​បញ្ជូន ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​នេះ នាយកដ្ឋាន​ក៏​បាន​ទទួល​ជនជាតិ ប៊ែល​ហ្សិ​កម្នាក់ ឈ្មោះ TAMI XAVIER ANDER SEAM គ្មាន​លិខិត​ឆ្លងដែន ពី​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី​ភ្នំពេញ ដែល​ជនជាតិ​ប៊ែលហ្សិក​រូប​នេះ​ដើរឆ​បោក​ប្រជា​ពលរដ្ឋ​ខ្មែរ​តាម​ផ្ទះ ហាង និង​ទីសាធារណៈ​ធ្វើឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​។ ពេល​នេះ​ជនសង្ស័យ​កម្លាំង​ជំនាញ ក៏​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×