Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ខែ​មេសា មាន​មន្ត្រី​១១៧២​នាក់ ​ចូល​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

spot_img

​​ភ្នំពេញ ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា ខែ​មេសា ឆ្នាំ​២០១៨​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន ១១៧២​នាក់​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្តីពី​កិច្ចប្រជុំ​លើក​ទី​៣៤ អាណត្តិ​ទី​២ នៃ​ក្រម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព ក្នុង​អំឡុង​ខែ​មេសា​ឆ្នាំ​២០១៨ ក្នុងចំណោម មន្ត្រី​ទាំង​១១៧២​នាក់​នោះ ដែល​មាន​មក​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន ៩១០​នាក់ លាលែង ចប់​អាណត្តិ​ចំនួន ១២៧​នាក់ ចូលនិវត្តន៍ ៦​នាក់ និង​បញ្ចប់​មុខដំណែង​ចំនួន ១២៩​នាក់​។ ក្នុង​ខែ​មេសា​នេះ បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន ៤៨​ពាក្យ ដែល​ក្នុងនោះ​មាន​បណ្តឹង​អនាមិក ១១​ពាក្យ ស្មើនឹង​២៣​ភាគរយ​។​

លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្នុង​ខែ​មេសា អង្គភាព បាន​ចូលរួម​ស្តាប់​វឌ្ឍនភាព​ការងារ​ប្រឆាំង​ការ​សម្អាត់​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ហើយ​ទាំង​ធនាគារជាតិ នៃ​មាន​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ​ជា​សេនាធិការ ទាំង​ក្រសួងមហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ សុទ្ធតែ​មាន​ការរីកចម្រើន​ថ្មីៗ​ទៀត របស់ខ្លួន ក្នុង​ការប្រឆាំង​ការសម្អាត​ប្រាក់​។​

​ក្នុងឱកាស​នោះ​ដែរ លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ការបន្ត​ជំរុញ​ឲ្យ​មន្ត្រី​ជាប់​កាតព្វកិច្ច មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។ លោក​បាន​បន្តថា ការបន្ត​អនុវត្ត​នូវ​ការអប់រំ បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ នៅតែ​ជា​វិធានការ​ស្នូល ក្នុង​ការកាត់បន្ថយ​អំពើពុករលួយ ដើម្បី​លើកស្ទួយ​សង្គម​ឲ្យមាន​ភាព​ស្អាតស្អំ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×