Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! បុរស​ម្នាក់​ស៊ី ៤១ កំភ្លៀង ខណៈ​មិត្តស្រី​ចោទប្រកាន់ថា បានធ្វើ​រឿង​ដ៏​ក្តៅក្រហាយ​នេះ​… (​មាន​វីដេអូ​)

spot_img

​រឿងរ៉ាវ​ខូចចិត្ត​មួយ​ដែល​ផ្ទុះឡើង​នៅ​ទីសាធារណៈ​កាលពីពេល​ថ្មីៗ​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​មក​ចោមរោម​មើល​ជាច្រើន ខណៈដែល​ស្ត្រី​ម្នាក់​ត្រូវ​បានឃើញ​ទះកំភ្លៀង​មិត្ត​ប្រុស​របស់ខ្លួន​យ៉ាង​សន្ធាប់​រហូតដល់ ៤១ ដង ដែល​ត្រូវបាន​គេ​ដឹងថា​នាង​បាន​ចោទប្រកាន់​មិត្ត​ប្រុស​នោះ​នាំ​ស្រីៗ​១០​នាក់មក​ដេក​ជាមួយ ។​

​វីដេអូ​ត្រូវបាន​ចុះផ្សាយ​ដោយ Apple Daily បានបង្ហាញ​បុរស​នោះ​ព្យាយាម​បដិសេធ​ជាច្រើន​ដង ពី​ការចោទប្រកាន់ ខណៈដែល​ការ​ជជីក​សួរចម្លើយ​ពី​មិត្តស្រី​របស់គាត់​បន្ត​យ៉ាងខ្លាំង ។​

​នៅ​ចំណុច​មួយ​ក្នុងអំឡុងពេល​ជម្លោះ បុរស​នោះ​ត្រូវ​បានឃើញ​ទះកំភ្លៀងមិត្តស្រី១ដៃ និងចាប់​ទាញ​បោចសក់​នាងផងដែរ ។​

​ស្ត្រី​នោះ​អាច​ត្រូវ​បានលឺ​សួរមិត្តប្រុសខ្លួនថា «​តើ​ស្រីៗ​ប៉ុន្មាន​នាក់​?» ក្នុងអំឡុងពេល​ទះកំភ្លៀង ខណៈ​បុរស​នោះ​ព្រមាន​ថា គាត់​នឹង​ហៅ​ប៉ូលីស​មក​ប្រសិនបើ​នាង​មិន​ឈប់​ធ្វើបែបនេះ ។​

​ហេតុការណ៍​នេះ​ត្រូវបាន​ថត​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ Cheuk ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃ​អង្គារ ស្ថិតនៅ​ស្ថានីយ៍​រថភ្លើង Yau Tong MTR ។​

Cheuk បាន​ប្រាប់ Apple Daily ថា មនុស្ស​ជាច្រើន​បាន​មានការ​ស្លុតរន្ធត់ ចំពោះ​ទិដ្ឋភាព​ដែល​ពួកគេ​បានឃើញ​នេះ ប៉ុន្តែ គ្មាន​នរណាម្នាក់​ចូល​អន្តរាគមន៍​នោះទេ ។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន MTR Corporation បាន​ប្រាប់​អ្នកកាសែត​ថា បុគ្គលិក​រថភ្លើង​បាន​ទៅកាន់​គូស្នេហ៍​នេះ ក្រោយពី​ពួកគេ​ទទួលបាន​ព័ត៌មាន​នេះ ។ គូស្នេហ៍​នេះ​បាន​ចាក​ចេញពី​ទីនោះ បន្ទាប់ពី​ពួកគេ​ត្រូវបាន​បុគ្គលិក​រថភ្លើង​ចូល​អន្តរាគមន៍ ។​

​ចំណែក​ប៉ូលីស​វិញ ក៏បាន​ប្រាប់ថា ពួកគេ​ពុំ​ទទួលបាន​ព័ត៌មាន​ណាមួយ​អំពី​ហេតុការណ៍​នេះ​ទេ ៕ ចន្ទី​

spot_img
×