Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បើកចំហ​ដល់​ភាគី​ពាក់ព័ន្ធ​ពី​គ្រប់​វិស័យ ចូលរួម​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការអនុវត្ត UNCAC នៅ​កម្ពុជា​

spot_img

​​ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ព្រឹក​ថ្ងៃទី​២​ខែ​ឧសភា​ឆ្នាំ​២០១៨ បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ការត្រួតពិនិត្យ ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​(UNCAC)​ជុំ​ទី​២​នៅ​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍​នានា​។​

​ក្នុងឱកាស​នោះ​ដែរ លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៣​សំខាន់ៗ គឺ ផ្តល់​ដល់់​ភាគី​ពាក់ព័ន្ធ​នូវ​ចំណេះដឹង​ពី​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ និង​យន្តការ​នៃ​ការត្រួតពិនិត្យ ។ ផ្តល់​ដល់​សិក្ខាកាម​នូវ​ព័ត៌មាន​អំពី​លទ្ធផល​នៃ​ការត្រួតពិនិត្យ អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​ជុំ​ទី​១​នៅ​កម្ពុជា និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព ស្របតាម​អនុសាសន៍​ដែល​បាន​ដាក់ចេញ​ដោយ​ភាគី​ត្រួតពិនិត្យ ។ ផ្តល់​វេទិកា​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​ធាតុ​ចូល​ដើម្បី​រៀបចំ​របាយការណ៍​ស្វ័យ​តម្លៃ​ត្រៀម​ទទួល​ការត្រួតពិនិត្យ​ការអនុវត្ត​ជុំ​ទី​២​។​

​លោក​តុ​ប សំ បាន​មានប្រសាសន៍ថា ការត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ​ជុំ​ទី​២ នឹង​ផ្តោត​លើ​ជំពូក​ទី​២ (​វិធានការ​បង្កា​រទប់​ស្កាត់​អំពើពុករលួយ​) និង​ជំពូក​ទី​៥ (​ការ​រឹបអូស​ផល​នៃ​បទល្មើស​) នៃ​អនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ប្រឆាំង​អំពើពុករលួយ ហើយ​ការត្រួតពិនិត្យ​នឹង​ផ្អែកលើ​របាយការណ៍​ស្វ័យ​វាយតម្លៃ​ដែល​កម្ពុជា​រៀបចំ​តាមរយៈ​ការឆ្លើយតប​ទៅ​នឹង​បញ្ជី​សំណួរ​ដែល​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ​។ កម្ពុជា​ដែល​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ស្ថាប័ន​បង្គោល​សម្របសម្រួល​លើ​ការងារ​ត្រួតពិនិត្យ​នេះ បាន​បើក​ទូលាយ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ឲ្យ​ចូលរួម និង​ធ្វើ​ជា​ម្ចាស់​ក្នុង​ដំណើការ ចាប់ពី​ពេល​ត្រៀម​ចេញដំណើរ រហូត​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការត្រួតពិនិត្យ ជា​ពិ​សេ​ក្នុងដំណាក់កាល​នៃ​ការរៀបចំ​របាយការណ៍​ស្វ័យ​វាយតម្លៃ ដើម្បី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន ផ្នែក​សិក្សាធិការ ផ្នែក​សារព័ត៌មាន និង​សង្គម​ស៊ី​វល អាច​ផ្តល់​ធាតុ​ចូល លើ​ការងារ​ដែល​ខ្លួន​បាន​អនុវត្តន៍​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា កាន់តែ​គ្រប់​ជ្រុងជ្រោយ​តាម​ការ​តម្រូវការ​របស់​UNCAC ។ លោក​តុ​ប សំ បាន​ថ្លែង​ដូច្នេះ​ថា ” ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ការអនុវត្ត UNCAC រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​ផ្តោត​យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​រៀបចំ​ប្រកបដោយ​តម្លាភាព និង​ភាព​គ្រប់​ជ្រុងជ្រោយ ដោយ​ទទួលបាន​ការកោតសរសើ​រ និង​ត្រូវបាន​អង្គការសហប្រជាជាតិ កំណត់​ជា​គំរូ​នៃ​ការរៀបចំ​ដ៏​ល្អ ដោយ​កម្ពុជា​បាន​បើកទូលាយ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ដំណើរការ​នៃ​ការត្រួតពិនិត្យ​នេះ​”​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ជា​អង្គភាព​បង្គោល​ក្នុង​ដំណើរការ​នេះ និង​UNODC នឹង​បន្ត​សហការ​គ្នា​ផ្តល់​ការ​សម្រប​សម្រួល​និង​គាំទ្រ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អាចឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​នូវ​លទ្ធផល​ល្អ​ពី​ដំណើរ​ការត្រួតពិនិត្យ​នេះ​ប្រកប​ដោយ​អត្ថន័យ និង​ផ្លែផ្កា​។​

​សូម​គូសបញ្ជាក់ថា UNCAC ជា​លិខិត​តូប​ក​រណ៍​អន្តរជាតិ​ដែល​មាន​លក្ខណៈ​សកល និង​មាន​លក្ខណៈ​ចង​កាតព្វកិច្ច​តម្រូវ​ឲ្យ​ប្រទេ​សរដ្ឋ​ភាគី​ទទួល​ការត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​លើ​ទិដ្ឋភាព​ច្បាប់ និង​យន្តការ​នៃ​ការអនុវត្ត​នានា​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ​។​ការត្រួតពិនិត្យ​នឹងត្រូវ​រៀបចំ​ជា​២​ជុំ ជុំ​ទី​១ ឆ្នាំ​២០១០-២០១៥ ពិនិត្យ​លើ​ជំពូក​ទី​៣ (​ការកំណត់​ជា​បទល្មើស និង​ការអនុវត្ត​ច្បាប់​) និង​ទី​៤(​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​) និង​ជុំ​ទី​២ ឆ្នាំ​២០១៦-២០២០ ពិនិត្យ​លើ​ជំពូក​ទី​២ (​វិធានការ​បង្កា​រទប់​ស្កាត់​អំពើ​ពុក​រលួយ​) និង​ទី​៥ (​ការ​រឹបអូស​ផល​នៃ​បទល្មើស​)​។ កម្ពុជា​ដែល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​តាំងពី​ឆ្នាំ​២០០៧ ក៏បាន​បំពេញ​កាតព្វកិច្ច​ទទួល​ការត្រួតពិនិត្យ សម្រាប់​ជុំ​ទី​១ រួចហើយ​ក្នុង​ឆ្នាំ​២០១៣ និង​បាននិងកំពុង​អនុវត្តន៍​ផែនការ​សកម្មភាព​ឆ្លើយតប និងរ​បក​គំ​ហើយ​និង​អនុសាសន៍​ផ្តល់​ដោយ​អ្នកជំនាញ​ការត្រួតពិនិត្យ ហើយក៏​បាន​ចាត់​អ្នកជំនាញ​ទៅ​ត្រួតពិនិត្យ​ប្រទេស​ជំ​នួន​៣​ផងដែរ គឺ ម៉ា​ល់តា​(២០១២-២០១៤) ប៉ា​ឡៅ (២០១៣-២០១៤) និង​អារ៉ាប់​សា​អូឌីត (២០១៣-២០១៤)​។​

​ជាមួយ​គ្នា​ដែរ ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​នៅ​ប្រទេស​កម្ពុជា​នោះ ត្រូវបាន​លោក​មេធាវី សុខ សំអឿន បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ពាក់ព័ន្ធ​នឹង អនុសញ្ញា​អង្គការសហប្រជាជាតិ​ប្រឆាំង​អំពើពុករលួយ គឺ​ជា​ធម្មតា​ក្នុង​រយៈពេល​៤​ឬ​៥​ឆ្នាំ​ម្តង គេ​នឹង​មក​ពិនិត្យ​មើល​និង​ពិភាក្សា​ជាមួយ​យើង ថា​យើង​បាន​ធ្វើ​អ្វីខ្លះ ហើយ​ដូច្នេះ​វា​សំខាន់​ត្រង់​ថា​បើសិនជា​ចំណុច​អ្វី​ដែល​ខ្វះខាត អ្នកជំនាញ​អង្គការសហប្រជាជាតិ​នឹង​ជួយ​ឲ្យ​ផ្តល់​ដល់​យើង​។ ចំណែក​បញ្ហា​ច្បាប់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​មាន​គ្រប់​គ្រាន់​ហើយ ប៉ុន្តែ​នៅតែ​ការអនុវត្ត​នោះ​ទេ ព្រោះ​ថា​រឿង​ក្តីប្រឆាំង​អំពើពុករលួយ មិន​ដូច​រឿង​ក្តី​ព្រហ្មទណ្ឌ​ធម្មតា​ទេ​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×