Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ័យលាភី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨ បង្កើត​នូវ​បរិយាកាស​សប្បាយរីករាយ​ជូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ

spot_img

​ភ្នំពេញ​៖ ក្រោយ​ការប្រឡង​សម្រស់​ឯក​វាយ​ន​ភ​ណ្ឌ ឆ្នាំ​២០១៨ វគ្គ​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃទី​១ ខែ​ឧសភា​នេះ​រួចមក គណៈកម្មការ​វាយតម្លៃ​ការប្រកួត បាន​ប្រកាស​ជា​ផ្លូវការ​នូវ​បេក្ខជន​-​បេ​ក្ខ​នារី ដែល​ជា​កម្មករ​-​កម្មការិនី​ជ័យលាភី​សម្រស់​ឯក​វាយ​ន​ភ​ណ្ឌ ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​អធិបតីភាព​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​បេក្ខជន​-​បេ​ក្ខ​នារី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ឆ្នាំ​២០១៨​នេះ រួមមាន​៖ សម្រាប់​បេក្ខជន ៖
​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​បេក្ខជន ឌិន សិត ពាក់​ស្លាក​លេខ​៨ មក​ពី​មណ្ឌល​ភ្នំពេញ​។​
​ជ័យលាភី​លេខ​២ បាន​ទៅ​លើ​បេក្ខជន គង់ វិតាក់ ពាក់​ស្លាក​លេខ​១២ មក​ពី​មណ្ឌល​ភ្នំពេញ​។​
​ជ័យលាភី​លេខ​៣ បាន​ទៅ​លើ​បេក្ខជន ទូត ទិ​ត្យា ពាក់​ស្លាក​លេខ​១៤ មក​ពី​មណ្ឌល​ព្រះសីហនុ​។ សម្រាប់បេ​ក្ខ​នារី​៖
​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​បេ​ក្ខ​នារី ញឿន ស៊ូ​វិ​កញ្ញា ពាក់​ស្លាក​លេខ​៣ មក​ពី​មណ្ឌល​ភ្នំពេញ​។​
​ជ័យលាភី​លេខ​២ បាន​ទៅ​លើ​បេ​ក្ខ​នារី ប៊ិន អ៊័​ន ពាក់​ស្លាក​លេខ​៧ មក​ពី​មណ្ឌល​ព្រះសីហនុ​។​
​ជ័យលាភី​លេខ​៣ បាន​ទៅ​លើ​បេ​ក្ខ​នារី ហុក ណា​គ្រី ពាក់​ស្លាក​លេខ​១២ មកពី​មណ្ឌល​បន្ទាយមានជ័យ​។​

​ចំពោះ​រង្វាន់​សម្រាប់​បេក្ខជន​-​បក្ខ​នារី ដែល​ចូលរួម​ក្នុង​ការប្រឡង​វិញ រួមមាន​៖ ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ចំនួន ៥,០០០,០០០​រៀល និង​ម៉ូតូ Honda Scoopy I ចំនួន ១​គ្រឿង​។ ជ័យលាភី​លេខ​២ ទទួល​បាន​ចំនួន ៤,០០០,០០០​រៀល និង​ម៉ូតូ Honda Dream ចំនួន ១​គ្រឿង​។​
ជ័យលាភី​លេខ​៣ ទទួល​បាន​ចំនួន ៣,០០០,០០០​រៀល និង​ម៉ូតូ Honda Wave ចំនួន ១​គ្រឿង​។ ជ័យលាភី​កិត្តិយស​ទទួលបាន​ថវិកា​ចំនួន ២,០០០,០០០​រៀល និង​អ្នក​មិន​ទទួលបាន​ជ័យលាភី ក៏​ទទួលបាន​ថវិកា​ចំនួន ១,០០០,០០០​រៀល ពី​ក្រសួង​ការងារ​ផង​ដែរ​។​

​លោក អ៉ិត សំហេង បានបញ្ជាក់​ថា ការរៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភ​ណ្ឌ ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចំនួន​៣​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ដោយ​ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សាធារណជន ជាពិសេស​ពី​សំណាក់​កម្មករ​-​កម្មការិនី​។​

​លោក រដ្ឋមន្ត្រី​បន្តថា ឆ្នាំនេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ក្រសួង​ការងារ​បាន​រៀបចំ​កម្ម​វិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ដែល​កាន់តែ​មាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​មុន ដោយ​មាន​ការចូលរួម​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) និង​ដៃគូ​ពាក់ព័ន្ធ​នានា សំដៅ​លើក​តម្លៃ​កម្មករ​-​កម្មការិនី និង​បង្កើត​នូវ​បរិយាកាស​សប្បាយរីករាយ​ជូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា និង​វិស័យ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ​»​។

​លោក បាន​លើកទឹកចិត្ត​ដល់​កម្មករ​-​កម្មការិនី​ឲ្យ​ត្រូវ​មាន​មោទនភាព​ថា ពិតជា​បាន​ចូលរួម​លើក​ស្ទួយ​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត​ក្នុង​វិស័យ​នេះ ដោយ​បាន​ចូលរួម​បំផុស​ឱ្យ​កម្មករនិយោជិត​ឱ្យ​ស្គាល់​តម្លៃ​នៃ​ការងារ​របស់​ខ្លួន កាន់តែ​ស្រឡាញ់​ការងារ​ខ្លួន សំដៅ​បង្កើន​ផលិតភាព​ការងារ និង​ទំនាក់ទំនង​កាន់តែ​ល្អ​ជាមួយ​ថៅកែ និង​គោរព​ច្បាប់​ស្តីពី​ការងារ​ទាំងអស់​គ្នា​។

​លោក អ៊ិត សំហេង បានបញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​បន្ត​រៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត ហើយ​សង្ឃឹម​ថា​កម្មករ​-​កម្ម​ការី​នី​នឹង​បន្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ កាន់តែ​អធិកអធម​ថែម​ទៀត​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

    

spot_img
×