Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូ​ន ជេ​អ៊ីន​ច្រានចោល ការលើកឡើង​ថា ទ័ព​អា​មេ​រិច​នឹង​ដកចេញ​ពី​កូរ៉េខាងត្បូង ក្រោយ​កូរ៉េ​ទាំង​ ​ពីរ​ចុះ​សន្ធិសញ្ញា​សន្តិភាព​

spot_img

​​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន បានធ្វើការ​ច្រាល​ដាច់ខាត​ថា ចំពោះ​ការលើកឡើង​ថា​ កងទ័ព​អា​មេ​រិច​ដែល​កំពុង​ស្ថិតនៅ​កូរ៉េខាងត្បូង នឹង​ធ្វើ​ការដកចេញ ក្រោយពេល​កូរ៉េ​ទាំងពីរ​​ ចុះ​សន្ធិសញ្ញា​សន្តិភាព​។ នេះ​បើ​តាម​ការចេញផ្សាយ​រប​ស់ការ​សែត​កូរ៉េខាងត្បូង Yonhap នៅ​ថ្ងៃ​​ពុធ ទី ២ ខែ​ឧសភា​នេះ​។​

​លោក ម៉ូ​ន បានបញ្ជាក់​ថា វត្ត​មាន​កងទ័ព​អា​មេ​រិច​គឺជា​បញ្ហា​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​កូរ៉េ​ខាងត្បូង ហើយ​វា​មិន​ជាប់​ពាក់​ព័ទ្ធ​ទៅ​នឹង​ការចុះ​សន្ធិសញ្ញា​សន្តិភាព​នោះឡើយ​។​

​ការច្រានចោល​នេះ​បាន​កើតឡើង​ភ្លាមៗ ក្រោយពេល​ទីប្រឹក្សា​ពិសេស​របស់​លោក​ឈ្មោះ Moon Chung-in បាន​ធ្វើ​ការលើកឡើង​ថា ទ័ព​អា​មេ​រិច​អាច​នឹង​ត្រូវ​ដកចេញ​។​

​សូមបញ្ជាក់​ថា កាល​ពី​ក្នុង​កំឡុង​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តសាស្ត្រ នៅ​តំបន់​ព្រំដែន​ស្ថិតក្នុង​ភូមិ ​Panmunjom នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុនេះ លោក ម៉ូ​ន និង​មេដឹកនាំ​កូរ៉េខាងជើង បាន​ឯកភាពគ្នា​ជំរុញ​ឲ្យមាន​សន្តិភាព​ពេញលេញ​នៅ​ឧបទ្វី​ប​កូរ៉េ ដែល​នឹង​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ​ក្នុង​ចន្លោះ​​ឆ្នាំ ១៩៥០-១៩៥៣​។​

​ពេល​ធ្វើដំណើរ​ទៅ​ណា​មក​ណា​តាម​រថយន្ត យើង​គួរ​ពាក់​ខ្សែក្រវ៉ាត់​ឲ្យបាន​គ្រប់​ពេលវេលា ព្រោះ​វា​អាច​​ការពារ​អាយុជីវិតរ​បស់​យើង​បាន នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​យើង​គ្រប់គ្នា​មិន​អាច​មើលឃើញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កើតឡើង​នៅ​ពេល​ណា​នោះទេ ហើយ​ការ​​ពាក់​ខ្សែក្រវ៉ាត់​គឺជា​វិធី​មួយ ដែល​មាន​ភាគរយ​ខ្ពស់​អាច​ការពារ​អាយុជីវិត​របស់​យើង​បាន ជាង​ការមិន​ពាក់​ខ្សែក្រវ៉ាត់​។​

​ពេល​ទស្សនា​វីដេអូ​នេះ​រួច គេហទំព័រ CEN សង្ឃឹមថា​ប្រិយមិត្ត​ទាំងអស់​គ្នា​ដែល​មិន​ធ្លាប់​ពាក់​ខ្សែ​​ក្រវ៉ាត់ នឹង​ធ្វើ​ការពា​ក់វា ពេល​ធ្វើដំណើរ​៕ សុភ័ក្ត្រ

spot_img
×