Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បង្ក្រាប​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​

spot_img

​​រតនគិរី ​៖​ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បង្ក្រាប​អំពើ​លួច​ម៉ូតូ​មួយ​បាន​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ម្នាក់ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨​ស្ថិតនៅក្នុង​ភូមិ​៣ ក្នុង​ក្រុមហ៊ុន​ហ៊ង់​អាញ់​យ៉ា​ឡាយ ឃុំ​ស្រែ​អង្គ្រង​ស្រុក កូន​មុំ ខេត្ត​រតនគីរី ។​

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី បានឱ្យដឹងថា ជនសង្ស័យ​​ឈ្មោះ ឈឿន យ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្មករ ទីលំនៅ​បណ្ដោះអាសន្ន ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្ត​រតនគីរី កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា​ឆ្នាំ​២០១៨ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ១​គ្រឿង ម៉ាក​ស៊ី​រូ​ស ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជា​របស់​ជនរងគ្រោះ​ឈ្មោះ គ្រី ចេង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនល្មើស​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។ ក្រោយពី​ទទួល​ពាក្យបណ្ដឹង​តាម​ទូរស័ព្ទ​ពី​ជនរងគ្រោះ នៅ​ម៉ោង ១០ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ ឈឿន យ៉ា ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​កូន​មុំ​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន ព្រមទាំង​ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​ផងដែរ​។​

បច្ចុប្បន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×