Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្អើល​មនុស្សម្នា​មក​ចោមរោម​មើល​ពស់ថ្លាន់​ដ៏​ធំ​១​ក្បាល​​កំពុង​បង្ហាញ​​ខ្លួន​​ពី​ដំបូល​…. (​មាន​វីដេអូ​)

spot_img

​ពស់ថ្លាន់​ដ៏​ធំ​១​ក្បាល​បាន​ទាក់ទាញ​មនុស្សម្នា​ផ្អើល​មក​ចោមរោម​មើល នៅ​ផ្សារ​សើម​មួយ​ស្ថិតក្នុង​តំបន់ Bukit Batok កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ នៅពេលដែល​វា​បាន​បង្ហាញខ្លួន​ពី​តាម​បណ្តា​ហាង​មួយចំនួន បង្ក​ភាព​ជ្រួលជ្រើម​ដល់​អ្នកជិតខាង ។​

​ហ្វូងមនុស្ស​ប្រហែល ៣០ ទៅ ៤០ នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ផ្សារ​សើម​មួយ​ក្បែរ Block 273 Bukit Batok East Avenue 4 ដើម្បី​បានឃើញ​ពស់ថ្លាន់​នេះ​កំពុង​បង្ហាញខ្លួន​ពី​ដំបូល ។ ចំណែក​វីដេអូ​ចាប់បាន​ពី​ជ្រុង​ម្ខាង​ទៀត បានបង្ហាញ​ឲ្យ​ឃើញ​កណ្តុ​រងាប់​ធំ​១ បាន​នៅលើ​ដី​ពី​ខាងក្រោម​ពស់ថ្លាន់​នេះ​ផងដែរ ។​

​ខាង​អង្គការក្រៅរដ្ឋាភិបាល ACRES ត្រូវបាន​ជូនដំណឹង​នេះ ហើយ​នៅពេលនោះ ពួកគេ​ក៏បាន​មកដល់​កន្លែងកើតហេតុ ប៉ុន្តែ ពស់​នេះ​បាន​បាត់​ខ្លួន​ដោយ​លូន​ចូលក្នុង​ដំបូល​អគារ​វិញ ។​

​ទោះយ៉ាងណា ACRES បាន​ណែនាំ​សាធារណជន​កុំ​រករឿង ឬ រំខាន​ដល់​សេចក្តីសុខ​របស់​ពស់​នេះ​អី ៕ ចន្ទី

  

spot_img
×