Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ស៊ុន ចាន់ថុល​៖ កត្តា​សុខសន្តិភាព រួមចំណែក​ដល់​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​មួយឆ្នាំ​

spot_img

​ព្រះសីហនុ ​៖ “​កត្តា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ រួមចំណែក​ដល់​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​មួយឆ្នាំ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព ក្រីក្រ​ធ្លាក់ចុះ​មក​នៅ​ប្រហែល​១៣​ភាគរយ​”​។

លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​បែបនេះ ថ្ងៃ​អង្គារ ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(SAP) ក្នុង​ពិធី​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​កម្មករ កម្មការិនី បុគ្គលិក និយោជិត​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី ១៣២ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ​៖ “​សន្តិភាព ស្ថិរភាព ដើម្បី​ការងារ និង​មុខរបរ​”​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​ត្រូវ​អនុវត្តន៍​បន្ត និង​សមិទ្ធផល​សម្រេចបាន​សំខាន់ៗ​រួមមាន​៖ ការដាក់ឱ្យ​ដំណើរការ​នាវា​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ក្រុង​តាខ្មៅ ការដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ផ្លូវ​ដែក​ពី​ប៉ោយ​ប៉ែត​-​សិរីសោភ័ណ​-​បាត់ដំបង​ក្រោយ​កាត់ផ្តាច់​ដោយ​សង្គ្រាម​អស់​រយៈពេល​៤៥​ឆ្នាំ និង​ការដាក់ឱ្យ​ដំណើរការ​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជាដើម​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​រំលឹក​ផងដែរ​ថា​៖ សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាក​ចក្រ​កម្ពុជា​គឺជា​កត្តា​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ការទាក់ទាញ​វិនិយោគិន​ពី​បរទេស បង្កើត​ការងារ​ធ្វើ​ជូន​កម្មក​រក​ម្មការ​នី ទាក់ទាញ​អ្នក​ទេ​ចរណ៍ ស្វែងរក​ទីផ្សារ​លក់​កសិផល រួមចំណែក​ដល់​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់​៧​ភាគរយ​ក្នុង​មួយឆ្នាំ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​ធ្លាក់ចុះ​មក​នៅ​ប្រហែល​១៣​ភាគរយ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​កម្មការិនី ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​រួបរួមគ្នា​ការពារ និង​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ឱ្យបាន​គង់វង្ស ដើម្បី​កសាង​ប្រទេសជាតិ​មាតុភូមិ​របស់​យើង​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​។ និង​បាន​អំពាវនាវ​សូម​ឱ្យ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នា​ពេល​ឆាប់ៗ​ខាងមុខ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​មាន​ឱកាស​បន្ត​បម្រើ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់​ឱ្យ​កាន់តែ​មាន​ការ រីកចម្រើន​ថែម​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ថ្លែងអំណរគុណ​និង​ការកោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល​កំពង់ផែ និង​មន្ត្រី​បុគ្គលិក កម្មករ កំពង់ផែ​ក្រុម​ព្រះសីហនុ​ផ្ទាល់ អាជ្ញាធរ​ដែនដី ព្រមទាំង​អង្គការ​JICA ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ចូលរួម​សហការ ជួយ​គាំទ្រ បង្កលក្ខណៈ​ងាយស្រួល ដើម្បី​ធានា​សម្រេចបាន​ជោគជ័យ​ការងារ​កន្លងមក​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រី កម្មករ​បុគ្គលិក​កំពង់​ផែ​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​បំពេញ​ការងារ កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត រួបរួមគ្នា បង្ហាញ​សុច្ឆន្ទៈ សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន ចំពោះ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ ក្នុងនាម​ជា​កំពង់ផែ បម្រើ​ឱ្យ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ យ៉ាង​ពិតប្រាកដ ធានាបាន​នូវ​ការជឿទុកចិត្ត​ពី​សំណាក់​អតិថិជន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×