Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អត់ទ្រាំ​បន្តិច​ពុំបាន​មែន​! បានជា​ព្រហើន​យ៉ាងនេះ​! ឃើញ​វីដេអូ​នេះហើយ​ហួសចិត្ត​និយាយ​ពុំ​ចេញ​ហ្មង​

spot_img

​វីដេអូ​ដ៏​រន្ធត់​មួយ​ត្រូវបាន​ថត ដោយ​ជនបរទេស​ដែលមាន​ការហួសចិត្ត​ជា​ខ្លាំង​ឈ្មោះ Torsten Schubert និង​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៨ ដោយបាន​សរសេរ​ចំណងជើង​ថា​៖ «​ជនជាតិ​កម្ពុជា​ពេលខ្លះ​បើកបរ​ឆ្កួតៗ​ណាស់​… ខ្ញុំ​ដឹងថា ពុំមែន​ពួកគាត់​ទាំងអស់ សុទ្ធតែ​បើកបរ​ឆ្កួតៗ​បែបនេះ​ទេ​… ប៉ុន្តែ​អ្នក​ក៏​អាច​ឃើញ​ករណីនេះ​នៅក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​» ។​

​តាម​វីដេអូ​រយៈពេល ៣៣ វិនាទី នេះ​បានបង្ហាញ​ឲ្យ​ឃើញ​ដំបូង​ឡើយ មាន​រថយន្ត​តូចធំ​បី​បួន​គ្រឿង កំពុង​ឈប់​រង់ចាំ​រថភ្លើង​ឆ្លងកាត់ ប៉ុន្តែ ខណៈ​រថភ្លើង​ចូលមក​ដល់ ស្រាប់តែ​រថយន្ត​កាម៉ារី​ពណ៌​ខ្មៅ​១​គ្រឿង បើក​ឆ្លងកាត់​ដ៏​ព្រហើន ប៉ុន្តែ សំណាង​ហើយ​ដែល​អាច​គេច​ផុតពី​ក្បាលរថភ្លើង​ត្រឹមតែប៉ុន្មាន​សង់ទីម៉ែត្រ​ប៉ុណ្ណោះ កុំ​អី​ប្រហែល​ខ្ទេច​ក្រោម​កង់​រថភ្លើង​ទៅហើយ ។ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានធ្វើ​ឲ្យ​អ្នកយាម​គ្រប់គ្រង​បា​រ៉ា​ស់មាន​ការហួសចិត្ត​យ៉ាងខ្លាំង ។​

​យ៉ាងណាមិញ ចំពោះ​ហេតុការណ៍​នេះ​ផងដែរ ពុំ​ត្រូវ​បានដឹងថា​បាន​កើតឡើង​នៅក្នុង​ទឹកដី​តំបន់​ណាមួយ នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទេ ។ ប្រសិន​មាន​ប្រិយមិត្ត​ណា​បាន​ស្គាល់ សូមជួយ​ប្រាប់​ផង ៕ ចន្ទី​

spot_img
×