Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក បណ្ដាលឲ្យ​ស្លាប់​

spot_img

​កណ្ដាល ៖ បុរស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​បើក​បុក​ពេញ​មួយ​ទំហឹង កាលពី​វេលា​ម៉ោង​១៣​និង​៣៩​នាទី ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចន្លោះ​គីឡូ​មែត្រ​លេខ​៣៥-៣៦ ស្ថិតក្នុង​ភូមិ​ស្ពាន​ថ្មី ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល​ខេត្ត​កណ្តាល ។​

​មន្ត្រីនគរបាល​ជំនាញ​ស្រុក​មុខកំពូល​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​មា​ន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​C១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ពោធិ៍សាត់​១C-៣២៧៦ បើកបរ​ដោយ​ឈ្មោះ ឯល ធន់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ផ្លៅ ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ពី​កើត​ទៅ​លិច ស្របពេល​ជាមួយ​គ្នា​នោះ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A-២០៩៦។ ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ បើក​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​កើតហេតុ បាន​បុក​ម៉ូតូ​ដែល​ឆ្លងផ្លូវ​ខាងលើ បណ្ដាលឲ្យ​ដួល​បោកក្បាល​ស្លាប់ អ្នកបើកបរ​ម៉ូតូ​នៅ​កន្លែង​ភ្លាមៗ ចំណែក​រថយន្ត​និង​ម៉ូតូ​ខូចខាត​ស្រាល​។​

ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម​កម្លាំង​នគរបាល​ជំនាញ​ស្រុក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ធ្វើការ​វាស់វែង​កត់​កំណត់ហេតុ និង​យក​មធ្យោ​យ​ពាក់ព័ន្ធ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​។​

តាម​ការសន្និដ្ឋាន​ពី​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន​មុន​នឹង​ឆ្លងផ្លូវ​មិន​បាន​ពិនិត្យ​ឲ្យ​គ្រប់​ជ្រុងជ្រោយ រីឯ​រថយន្ត​បើកបរ​ល្បឿន​លឿន​ក្នុង​ទីប្រជុំជន​ខ្វះ​ការប្រុងប្រយ័ត្ន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×