Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ជាន់ខ្ពស់​ថៃ បដិសេធ​សំណើរ​សុំ​លិខិតឆ្លងដែន​វិញ របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន​

spot_img

​តុលាការ​រដ្ឋបាល​ជាន់ខ្ពស់​របស់​ថៃ បានធ្វើការ​ច្រានច្រោល​ទៅ​នឹងញ​តិ្ត​ទាមទា​ររបស់​អតីត​នាយក​​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ាត់​ត្រា ដែល​ទាមទារ​ឲ្យ​តុលាការ​ប្រគល់​លិខិតឆ្លងដែន​ឲ្យ​ខ្លួន​វិញ​។ ចំពោះ​​ការច្រានចោល​សំណើរ ត្រូវបាន​លោក​ថាកស៊ីន និយាយ​នៅក្នុង​បណ្តាញ​សង្គម Twitter របស់​លោក​ថា ប្រព័ន្ធ​យុត្តិធ៌ម​បរាជ័យ​ក្នុង​ការបញ្ជា​ក់​ថា ខ្លួន​មាន​ភាព​ឯករាជ្យ​ពី​បញ្ហា​នយោបាយ​។​​ នេះ​បើ​តាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងា​រសារ​ព៌តមាន Xinhua នៅ​ថ្ងៃ​ពុធ​នេះ​។​

​តុលាការ​រដ្ឋបាល​ជាន់ខ្ពស់​ថៃ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​យល់​ស្រប​ទៅនឹង​ការសម្រេចចិត្ត​​របស់​តុលាការ​រដ្ឋបាល​បជ្ឍិម​ក្នុង​ការច្រានចោលញ​តិ្ត​ទាមទា​ររបស់លោក ថាក់ស៊ីន​។ កាលពី​ឆ្នាំ ២០១៦ តុលាការ​នេះ បាន​បដិសេធ​បណ្តឹង​ដែល​ដាក់​ដោយ លោក​ថាក់ស៊ីន ក្រោយពេល​រដ្ឋាភិបាល​​ថៃ​បាន​លុបចោល​លិខិត្តឆ្លងដែន​របស់លោ​ក ២​។​

​សូមបញ្ជាក់​ថា លោក​ថាក់ស៊ីន ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​និរទេស ធ្លាប់​កាន់​តំណែង​ជា​នាយក​​រដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ ២០០១ រហូតដល់​ឆ្នាំ ២០០៦ នៅពេល​ដែល​រដ្ឋាភិបាល​របស់លោក ត្រូវ​បាន​ទម្លាក់​​ដោយ​រដ្ឋប្រហារ​យោធា​។​

​នៅ​ឆ្នាំ ២០១១ អ្នកគាំទ្រ​របស់លោក គឺ​គណបក្ស​ភឿ​ថៃ ដែល​ដឹកនាំ​ដោយ​ប្អូនស្រី​បង្កើត​របស់​លោក គឺ​អ្នកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ាត់​ត្រា បាន​ឈ្នះ​ការបោះឆ្នោត ប៉ុន្តែ​រដ្ឋបាល​ដែល​ដឹកនាំ​ដោយ​ប្អូនស្រី​​របស់លោក ក៏​ត្រូវបាន​ទម្លាក់​ដោយ​រដ្ឋប្រហារ​យោធា​ផង​ដែរ​កាលពី​ឆ្នាំ ២០១៤៕​ ដោយ ៖ សុភ័ក្ត្រ

spot_img
×