Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រោះតែ​ចង់​ល្ហើយ​ពេក…​! អ្នកដំណើរ​ម្នាក់​ត្រូវ​ឃុំខ្លួន ១៥ ថ្ងៃ និង​ផាកពិន័យ​អស់​១​ម៉ឺន​ដុល្លារ​!!

spot_img

​អ្នកដំណើរ​ម្នាក់​មកពី​ប្រទេស​ចិន ត្រូវបាន​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​បានធ្វើ​សកម្មភាព​បើកទ្វា​អាសន្ន​របស់​យន្តហោះ មុនពេល​ពេល​ហោះហើរ ដោយសារតែ​គាត់​ចង់​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ខ្លះៗ ។​

​យោងតាម Shanghaiist បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​បានកើត​ឡើង​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃអាទិត្យ នៅឯ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង Mianyang ខេត្ត Sichuan ។​

​អ្នកដំណើរ​រូបនោះ​ដែល​គេ​ស្គាល់​មាន​ឈ្មោះថា Chen អាយុ ២៥ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​បានធ្វើ​សក្មភាព​ដក​ឧបករណ៍​អាកាសចរណ៍​ដោយ​គ្មាន​ការអនុញ្ញាត និង​ត្រូវបាន​ឃុំខ្លួន​រយៈពេល ១៥ ថ្ងៃ ។ គាត់​ក៏​ត្រូវបាន​បង្គាប់​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន ១​ម៉ឺន​១​ពាន់​ដុល្លារ ។​

​នៅពេល​សួរនាំ Chen បាន​ប្រាប់​ប៉ូលីស​ថា គាត់​គ្រាន់តែ​ចង់​បង្អួច​យន្តហោះ ព្រោះតែ​ខាងក្នុង​យន្តហោះ​ក្តៅស្អុះ​ខ្លាំងពេក ។​

Chen ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ Lucky Air លេខ 8L9720 បាន​និយាយថា គាត់​បាន​ទាញ​ដៃ​គន្លឹះ​នៅក្បែរ​គាត់ ដោយ​គិតថា​វា​នឹង​បើក​បង្អួច ប៉ុន្តែ ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​មើលឃើញ «​ជញ្ជាំង​» ទាំងស្រុង​បាន​ដួល​រំលំ អម​ជាមួយនឹង​ការបញ្ចេញ​ជណ្តើរ​រអិល​សង្គ្រោះបន្ទាន់​របស់​យន្ត ។​

​អ្នកដំណើរ​រូបនេះ​បាន​អះអាងថា រូបគាត់​ពុំ​ដឹងថា​ដៃ​គន្លឹះ​ដែល​គាត់​ទាញ វា​ជា​ផ្នែក​មួយ​នៃ​ទ្វា​ច្រកចេញ​គ្រាអាសន្ន​នោះទេ ។​

Chen ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ដោយសារតែ​អាកាសធាតុ​អាប់អួរ​ពេក ហេតុដូច្នេះ វា​ក្តៅ​ខ្លាំង​នៅលើ​យន្តហោះ​, ហើយ​ខ្ញុំ​គ្រាន់តែ​រុញ​បង្ហើប​បង្អួច​ក្បែរ​ខ្ញុំ​ឲ្យ​ខ្យល់​ចូល​ប៉ុណ្ណោះ ។ នៅពេល​ទ្វារ​បាន​ដួល​រំលំ ខ្ញុំ​ពិតជា​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​តែម្តង​» ។​

​ទោះយ៉ាងណា ចំពោះ​កំហុសឆ្គង​របស់ Chen ត្រូវបាន​គេ​រាយការណ៍​ថា បាន​បង្ក​ឲ្យ​យន្តហោះ​ទទួលរង​ការខាតបង់ ៧០,០០០ យ័ន (​ស្មើនឹង ១១,០០០ ដុល្លារ​) ។​

​ក្រុមហ៊ុន​អាកា​រណ៍​នេះ និយាយថា​៖ «​មុនពេល​យន្តហោះ​នីមួយៗ​ហោះហើរ អ្នកបំរើ​លើ​យន្ត​នោះបាន​ជម្រាប់ជូន​ព័ត៌មាន​ដល់​អ្នកដំណើរ​ទាំងអស់ អំពី​សុវត្ថិភាព​ដ៏​គួរ​ឲ្យ​ប្រុងប្រយ័ត្ន​» ៕ ចន្ទី​

spot_img
×