Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​បុគ្គលិក ក្រុមហ៊ុន​កាំ​មីន​តែ​ល រំលោភ​ប្អូនស្រី​សង្សារ​ខ្លួន​

spot_img

​​ភ្នំពេញ ​៖ បុរស​ម្នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន កាំ​មីន​តែ​ល រង​ការចោទប្រកាន់ រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ដែល​ជា​ប្អូនស្រី​សង្សារ​ខ្លួន​នោះ ត្រូវបាន​លោក ឌុ​ច សុខ​សារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។​

​ជន​ត្រូវ​ចោទ ឈ្មោះ ឡេង ផៃ​លីន​សាន អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​ជាន់ខ្ពស់​ក្រុមហ៊ុន កាំ​មីន​តែ​ល មាន​ទីលំនៅ​ផ្ទះ​លេខ​២៥ ផ្លូវ​លេខ​២៨ ភូមិ​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ជន​រូប​នេះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ ពីបទ រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​២៦ ខែ មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ យោងតាម​មាត្រា ២៣៩ និង​មាត្រា ២៤០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​គួររំលឹកថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជន​ត្រូវ​ចោទ​ខាងលើ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង របស់​នារី​រងគ្រោះ និង​បងស្រី​ដោយ​អះអាង​ថា ឈ្មោះ ឡេង ផៃ​លីន​សាន បាន​ចាប់រំលោភ​ជនរងគ្រោះ បាន​២​ដង នៅ​គ្រា​ដែល បងស្រី​នាង​មិន​នៅផ្ទះ​។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ខាំ ស ន ថ អាយុ​១៤​ឆ្នាំ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ជា​សិស្សសាលា ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ តាម​សាច់ញាតិ​ក្មេងរងគ្រោះ បានឲ្យដឹងថា កាលពី​ចុងឆ្នាំ​២០១៧ មិន​ចាំ​ថ្ងៃ​ខែ ជនសង្ស័យ​ជា​អ្នក​ស្គាល់គ្នា ជាមួយ​បងស្រី​ក្មេងរងគ្រោះ បាន​ទៅរ​កបង​នាង នៅ​បន្ទប់​ជួល ពេល​នោះ​បងស្រី​នាង មិន​នៅផ្ទះ​ទេ​។ ដោយ​នាង​នៅ​តែ​ម្នាក់ឯង ក្នុង​បន្ទប់​ជួល ពេល​នោះ​ជនសង្ស័យ ឃើញ​ឱកាសល្អ ក៏​ចាប់​នាង​រំលោភ​បានសម្រេច​ម្តង​។ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ បាន​ល្បួង​ប្រាប់​នាង​ថា ចង់បាន​អ្វី​ចាំ​គេ​ទិញ​ឲ្យ​នាង និង​កុំឲ្យ​ប្រាប់​គេ​ឲ្យសោះ ក៏​លាក់​រឿង​រហូត​។ នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​៧ និង ៣០​នាទី បាន​ឃើញ​ជនសង្ស័យ មករក​បងស្រី​នាង​ទៀត តែ​មិន​ជួប​ហើយ​ជនសង្ស័យ បាន​បង្ខំ​ចាប់​នាង​រំលោភ បានសម្រេច​ម្តងទៀត​។​

ដោយ​សន្យាថា​ ចាំ​ឲ្យ​លុយ​ទិញ​ទូរស័ព្ទ​ទំនើប​មួយ​គ្រឿង លុះដល់​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ នាង​បាន​ប្រាប់​ដំណើ​រឿង ទៅ​បងស្រី​នាង​ឲ្យបាន​ដឹង ហើយ​បង​នាង​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​និង​បាន​រៀបចំ​គម្រោង​ទូរស័ព្ទ​ណាត់​ជនសង្ស័យ ឲ្យមក​ជួបក៏​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​ថា តាមពិត​រូបគេ និង​បងស្រី​ជនរងគ្រោះ មាន​ទំនាក់ទំនង​ស្គាល់គ្នា តាំង​ឆ្នាំ​២០១៦ មកម្ល៉េះ​ជា​លក្ខណៈ​គូរ​សង្សារ ហើយ​ជនសង្ស័យ បាន​សារភាព​ទៀតថា រូបគេ​ពិត ជា​បាន​ចាប់រំលោភ ជនរងគ្រោះ បាន​២​ដង ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន ខណៈ​ទៅរក​បងស្រី​ជនរងគ្រោះ មិន​ជួប​ហើយ​ដោយសារ​ខ្លួន​ស្រវឹងស្រា ទើប​ឃើញ​ជនរងគ្រោះ នៅ​ម្នាក់ឯង ក៏​ចាប់រំលោភ​តែម្តងទៅ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×