Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពី​បាញ់បោះ​អ​នា​ធិ​ប​យ្យ​ជាច្រើន​គ្រាប់ ពេលនេះ​លោក ហ៊ុន ជា ត្រូវបញ្ជូន​ខ្លួន​ដល់​តុលាកា​ហើយ​

spot_img

​​ក្រោយពី​បាន​បាញ់បោះ​សេរី​អស់​ជាច្រើន​គ្រាប់ នៅ​រសៀល​ថ្ងៃទី ០២ ខែឧសភា នេះ សមត្ថកិច្ច​បា​នប​ញ្ចូ​ន​ខ្លួន​លោក​ហ៊ុន ជា ទៅដល់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​យោងតាម​សេចក្ដីរាយការណ៍​បឋម​បានឱ្យដឹងថា មកទល់ពេលនេះ លោក ហ៊ុន ជា កំពុងស្ថិត​នៅក្នុង​ចំណាត់ការ​នីតិវិធី​របស់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក សៀង សុខ ។

​គួរ​បញ្ជាក់ដែរថា កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ លោក ហ៊ុន ជា ព្រមទាំង​អង្គរក្ស​បានធ្វើ​ដំណើរ​ដោយ​រថយន្ត​ទំនើប មកដល់​ទីតាំង​មុខផ្ទះ​វេរ​លុយ​ទ្រូ​ម៉ាន់​នី យីហោ គឹម ឡេង ក៏បាន​ដក​កាំភ្លើងខ្លី ២​ដើម បាញ់​អស់​ចំនួន​ច្រើន​គ្រាប់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​ករណីនេះ​បានកើត​ឡើង​នៅ តាម​បណ្តោយ​ផ្លូវ​១១៨​កែង​ផ្លូវ​៥៣ មុខផ្ទះ​វេរ​លុយ​ទ្រូ​ម៉ាន់​នី យីហោ គឹម ឡេង ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ៕ សាវុធ​

spot_img
×