Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ប្រមាណ​៣០០​នាក់ មកពី​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី​

spot_img

​ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​៣០០​នាក់ មកពី​ខេត្ត​កោះកុង បាន​នាំ​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដើម្បី​ទាមទារ​ដល់​លោក​ទេសរដ្ឋមន្ត្រី​ជា សុផារ៉ា ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ របស់​ពួកគាត់ ជាមួយ​លោក​ឧកញ៉ា លី យ៉ុង​ផាត់​។ ការតវ៉ា​នេះ បាន​ធ្វើ​ង​កាលពី​រសៀល​ថ្ងៃ​ទី​២​ខែ​ឧសភា​ឆ្នាំ​២០១៨ នៅ​មុខ​ក្រសួង​ដែនដី​។​

​ប្រជាពលរដ្ឋ​ម្នាក់ បាន​និយាយថា ពួកគាត់​នាំគ្នា​មកពី​ឃុំ​ជីខ​លើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ក្នុងថ្ងៃនេះ ដើម្បី​រក​ដំណោះស្រាយ ។ ពលរដ្ឋ​រូបនោះ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា ការដោះស្រាយ​ក្នុង​តំបន់​មាន​ទំនាស់​នោះ គឺ​ខាង​ក្រុមហ៊ុន​ស្ករអំពៅ​កោះកុង​ស៊ូ​ហ្គ័​រ (Koh kong Sugar)​របស់​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ បាន​ដោះស្រាយ​សំណង​មួយ​ចំនួន​ជូន​ជា​ច្រើន​គ្រួសារ​ហើយ ចំណែក​ក្រុម​ពួកគាត់​ជាង​៣០០​នាក់​នេះ​មិន​ទាន់​ដោះស្រាយ​នៅឡើយ ហើយក៏​បាន​នាំគ្នា​មក​សុំ​ឲ្យ​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​តាម​ការសន្យា​នា​ពេល​កន្លងមក​នោះ​។​

​ពលរដ្ឋ​ដដែល បាន​ស្នើ​ដល់​កុង​សី​ក្រសួង​ដែនដី ឲ្យ​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ហើយ​ឲ្យ​ក្រុមហ៊ុន​នោះ​ទទួលខុសត្រូវ​។ ទី​១ សុំ​ដី ទី​២ សុំ​ផ្ដល់​សំណង​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​បំផ្លិចបំផ្លាញ​ដីធ្លី​ស្រែចម្ការ​ពួក​ខ្ញុំ បាញ់​សម្លាប់​សត្វ​គោក្របី ដើម្បី​សង​ពួក​ខ្ញុំ​វិញ។​

​ពលរដ្ឋ​ឃុំ​ជីខ​លើ មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កោះកុង​ស៊ូ​ហ្គ័​រ របស់ លោក លី យ៉ុង​ផាត់ តាំងពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០០៦ មក ដែល​មាន​ការប្ដឹង​ផ្ដល់​គ្នា​ជា​ច្រើនលើក​ច្រើនសា ព្រមទាំង​បាន​ឡើង​មក​ភ្នំពេញ​តវ៉ា​ស្ទើរ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ តែ​ពុំ​មាន​ដំណោះស្រាយ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×