Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ដ៏​រន្ធត់​បង្ហាញ​ពី​នារី​ម្នាក់ ត្រូវ​ប្ដី​របស់ខ្លួន​ប៉ុនប៉ង​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ

spot_img

​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​ស្ទើរតែ​គ្មាន​ជិវិត​រស់ បន្ទាប់ពី​ត្រូវបាន​ប្ដី​របស់​នាង​ឈ្មោះ​លោក Jose Castillo អាយុ ៦៦​ឆ្នាំ ចាក់​ប្រហារ​ដោយ​ទួ​ណឺ​វី​ស ខណៈដែល​នាង​អង្គុយ​មិនដឹង​ខ្លួន​អ្វី​សោះ​នៅក្នុង​ហាង​សម្លៀកបំពាក់​មួយកន្លែង​ក្នុង​ទីក្រុង​ញូយ៉ក ។

​ស្ត្រី​រងគ្រោះ​ពុំ​ឱ្យ​ស្គាល់ឈ្មោះ នាង​មាន​អាយុ ៣៣​ឆ្នាំ ទើបតែ​មកពី​សាធារណ​រដ្ឋ​ដូ​មី​នី​កែន បច្ចុប្បន្ន​ជា​អ្នករត់​តុ​នៅក្នុង​ទីក្រុង​ញូយ៉ក ។ នាង​មាន​កូនស្រី​ម្នាក់​ជាមួយ​ប្ដី​របស់​នាង​ដែលជា​ជនបង្ក​អាយុ ៥​ឆ្នាំ ។

​យោងតាម​កាមេរ៉ា​សុវត្ថិភាព​បានបង្ហាញ​ឱ្យឃើញ​ថា ខណៈដែល​នារី​រងគ្រោះ​អង្គុយ​នៅក្នុង​ហាង​កើតហេតុ គេ​ឃើញ​ប្ដី​របស់​នាង​ដើរ​ចូលមក រួច​ប្រើ​ទួ​ណឺ​វី​ស ចាក់ទៅលើ​នាង​ទាំង​កម្រោល​តែម្ដង ។ ដោយសារតែ​ភាពភ័យខ្លាច ធ្វើឱ្យ​ស្ត្រី​រងគ្រោះ​ពុំ​អាច​រត់គេច​ពី​ក្រ​ញ៉ាំ​ជនដៃដល់ រហូត​ទាល់តែ​មានការ​អន្តរាគមន៍​ពី​សំណាក់​ម្ចាស់​ហាង​ឈ្មោះ​លោក Angel Sierra ដោយ​ជួយ​ចាប់​ជនដៃដល់​ចេញ បើ​ពុំ​ដូច្នេះ​ទេ​ស្ត្រី​រងគ្រោះ​ច្បាស់​ជា​គ្មាន​ជិវិត​រស់​ឡើយ ។

​ក្រោយ​កើតហេតុ ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ចំណែក​ស្ត្រី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ខណៈ​មកទល់ពេលនេះ​ពុំទាន់​បាន​ធូរស្រាល​នៅឡើយ​ដោយសារ​ស្ថានភាព​របួស​ពេញ​ខ្លួន ហើយ​នាង​អាច​ដង្ហើម​បាន​តាម​បំពង់​តែប៉ុណ្ណោះ ។

​ជនដៃដល់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន និង​ចាត់ការ​តាមច្បាប់ ដោយ​ចោទប្រកាន់​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ៕ សាវុធ​

spot_img
×