Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​របស់​អ្នក​ឆ្នាំជូត​ដំណើរការ​ដោយ​រលូន​បំផុត គ្រប់​ផែនការ​សុទ្ធតែ​សម្រេច​ដូច​បំណង​។ ខ្ទង់​ចំណូល​កើនឡើង លុយកាក់​សម្បូរហូរហៀ​រ​។ មនោសញ្ចេតនា ៖ បាន​នៅក្បែរ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ជីវិត​មាន​សុភមង្គល​។ ទិស​នាំ​លាភ​៖ ពាយ័ព្យ តំណម​ទិស ៖ កើត ។ ពណ៌​នាំ​សំណាង​៖ ស​។ ឆ្នាំ​យកអាសា ៖ ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ គ្មាន​ឧបសគ្គ​រាំង​ស្កាត់ មានឱកាស​បាន​លាភ​មកដល់​ផ្ទះ​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​គួរ​ឧស្សាហ៍​ចូលរួម​សកម្មភាព​សមូហភាព នឹង​ជួប​មុខសញ្ញា​ច្រើន ដើម្បី​ស្វែងយល់​។ ទិស​នាំ​លាភ​៖ ខាងជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ល្អ​មធ្យម ។ អាស្រ័យ​ដោយ​ឆ​ន្ទះ និង​ទេពកោសល្យ​របស់ខ្លួន រាល់​ការលំបាក​ក្នុង​ការងារ​សុទ្ធតែ​ត្រូវបាន​មនុស្ស​ឆ្នាំខាល​ដោះស្រាយ​យ៉ាង​ល្អ ប៉ុន្តែ​ចង់​ជោគជ័យចាំបាច់​ត្រូវ​រៀនសូត្រ​បន្ថែមទៀត​។ ថ្ងៃនេះ​មិត្តភក្តិ​នឹង​នាំមក​ឲ្យ​អ្នក​នូវ​ឱកាស​រកប្រាក់​យ៉ាង​ល្អ​១​។ មនោសញ្ចេតនា​៖ មានរឿង​រកាំរកូស​ប​ន្តិ​ច ត្រូវ​នឹងនរ​ដោះស្រាយ​កុំ​ឲ្យ​ឥទ្ធិពល​ខ្លាំង​ដល់​មនោសញ្ចេតនា​របស់​អ្នក​ទាំង​២​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំថោះ​៕

​ឆ្នាំថោះ ៖ រាសី​ស្រុតចុះ ។ ថ្មីៗ​នេះ​អ្នក​ត្រូវ​រង​សម្ពាធ​ធំ​ក្នុង​ការងារ សភាព​ផ្លូវចិត្ត​មិនល្អ​ប្រសើរ​បណ្តាល​ឲ្យ​ឥទ្ធិពល​ច្រើន​ដល់​ការងារ​។ ថ្ងៃនេះ​ពុំមែន​ជា​ពេលវេលា​សមស្របដើម្បី​វិនិយោគ​។ មនោសញ្ចេតនា ៖ ពិបាក​ចុះសម្រុង​នឹង​គ្នា​។ ទិស​នាំ​លាភ ៖ ឦសាន តំណម ៖ លិច ។ ពណ៌​នាំ​សំណាង​៖ ផ្ទៃមេឃ ។ អ្នកយក​អាសា ៖ ឆ្នាំខាល ៕

​ឆ្នាំរោង​៖ រាសី​ស្រុតចុះ ។ កុំ​ធ្វើ​អ្វី​ដោយ​បង្ខំ​ព្រោះ​រា​ស៊ី​មិនល្អ ទោះ​ចង់​ក៏​ពិបាក​បាន​ដូច​បំណង ត្រូវ​ប្រមូលផ្តុំ​ឆ​ន្ទះ​ក្នុង​ការងារ ដើម្បី​បញ្ចៀស​ភាព​ចន្លោះប្រហោង​។ ត្រូវ​រក្សាទុកដាក់​លុយ​កាក់​ដោយ​ប្រយ័ត្នប្រយែង​ចំណូល​មាន​កម្រិត ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា ៖ អ្នក​ទាំង​២ ពិបាក​អាច​រីកចម្រើន​ក្នុង​រឿង​មនោសញ្ចេតនា​។ ទិស​នាំលាភ ៖ ជើង តំណម​ទិស ៖ អាគ្នេយ៍​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់ ។ ថ្ងៃនេះ​អ្នក​ឆ្នាំម្សាញ់​មានឱកាស​សហការ​ការ​ងារ​ល្អ ត្រូវ​ព្យាយាម​កុំ​ឲ្យ​ខកខាន​។ រាសី​កំពុង​ឡើង ហេតុនេះ​រកស៊ី​អ្វី​ក៏​ទទួលផល​ចំណេញ​មកវិញដែរ​។ មនោសញ្ចេតនា ៖ ល្អប្រសើរ មាន​សុភមង្គល​បំផុត​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំថោះ ៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម ។ ការងារ​មានតែ​ឈានចូល​ជាក់ស្តែង​ទើប​រកឃើញ​ទិស​ដើរ និង​ចម្លើយ​ច្បាស់លាស់ កុំ​ស្តាប់​តាមតែ​សម្តី​របស់​អ្នក​នៅក្រៅ​សាច់រឿង​។ លុយកាក់រកបាន​ធម្មតា ពុំមាន​ប្រែប្រួល​ច្រើន ។ មនោសញ្ចេតនា ៖ ពេល​តានតឹង​ចូរ​ទុក​ការងារ​មួយ​ឡែក​សិន យក​ពេល​កម្សាន្ត​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ទើប​ទំនាក់ទំនង​ឈានទៅមុខ​បាន​។ ទិស​នាំ​លាភ ៖ ពាយ័ព្យ តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំខាល ៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ ។ ថ្ងៃនេះ​នឹងមាន​សម្ពាធ​ការងារ​ធំ ត្រូវ​អត់ធ្មត់​បំផុត​កុំ​តបត​ជាមួយ​អ្នក​ចង់​បង្ករឿង ទើប​បញ្ហា​បាន​ធូរស្រាល​មកវិញ​។ រាសី​កំពុង​អន់ មិនត្រូវវិនិយោគទុន​។ មនោសញ្ចេតនា ៖ ពុំប្រសើរ​ឡើង​ជាង​មុន គួរ​បន្ថែម​ភាព​ផ្អែមល្ហែម​ឲ្យ​បាន​ច្រើន​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស​៖ ឦសាន ។ ពណ៌​នាំ​សំណាង ៖ ខៀវ ខ្មៅ ។ អ្នកយក​អាសា ៖ ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម ។ ទោះបី​ចង់​សម្រាក​តែ​ការងារ​ថ្ងៃនេះ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ឈប់​បាន ដោយ​មានឱកាស​វិនិយោគ​ដ៏​ល្អ​។ មនោសញ្ចេតនា ៖ ចូរ​ដើរ​កម្សាន្ត​ដូចជា​ទៅ​ផឹក​កាហ្វេ ឬ​មើល​កុន​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ក៏​ជា​វិធី​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​សុភមង្គល​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ខៀវ ។ ឆ្នាំ​យកអាសា ៖ ឆ្នាំជូត​៕

​ឆ្នាំរកា ៖ រាសី​ឡើង​ខ្ពស់ ។ ដោយមាន​ថ្នាក់លើ​គាំទ្រ​អ្នកមាន​ឱកាស​បាន​ពង្រីក​ស្នាដៃ​របស់ខ្លួន​ដោយ​ជោគជ័យ ។ ថ្ងៃនេះ​អាច​រកចំណូលបាន​ល្អ ដូច្នេះ​វិនិយោគ​ទៅលើ​អ្វី​ក៏បាន​ផល​ដែរ ។ មនោសញ្ចេតនា ៖ រីកចម្រើន​ល្អប្រសើរ​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ ពាយ័ព្យ ។ ពណ៌​នាំ​សំណាង ៖ ខៀវ ។ អ្នកយក​អាសា ៖ ឆ្នាំជូត​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ ។ នាំពាក្យ​ត្រូវ​ប្រយ័ត្នប្រយែង​ដើម្បី​បញ្ចៀស​ការវាយប្រហារ​ពី​គ្រប់​មជ្ឈដ្ឋាន​។ ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​ល្អ​ដើម្បី​ចាប់ផ្តើម​ការរកស៊ី​ធ្វើ​ជំនួញ​។ មនោសញ្ចេតនា មានការ​ប្រេះស្រាំ មានទំនាស់​ត្រូវ​ប្រញាប់​ដោះស្រាយ​ប្រសិន​ចង់​សង្គ្រោះ​ទំនាក់ទំនង​មកវិញ​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច ។ ពណ៌​នាំ​សំណាង ៖ ក្រហម ។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម ។ ថ្ងៃនេះ​អាចមាន​ការប្រែប្រួល​ខ្លះ​ក្នុង​ការងារ ត្រូវ​រក្សា​ភាពនឹងនរ​ប្រឈមមុខ​ទទួល​និង​រក​ដំណោះស្រាយ​ឲ្យ​សមស្រប ។ មាន​លាភ​ចូល​ទោះបី​មិនធំ​ដុំតែ​ក៏​ពេញចិត្ត​បំផុត ។ មនោសញ្ចេតនា ៖ អាចឈាន​ថែម​១​ជំហាន​វែង​ក្នុង​ទំនាក់ទំនង​មនោសញ្ចេតនា​ជាមួយនឹង​ដៃគូ​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ និរតី ។ ពណ៌​នាំ​សំណាង ៖ អ្នកយក​អាសា ៖ ឆ្នាំខាល៕

 

 

 

 

 

 

spot_img
×