Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​សម្តេចចៅហ្វា​វាំង​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​តុបតែង​កែលម្អ​ ត្រៀម​រៀបចំ​ពិធី​ច្រត់ព្រះនង្គ័ល​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង រួម​និង​អស់លោក​លោកស្រី​ជា​អភិបាលរង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ ០៣​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​ចូលរួម​អមដំណើរ​សម្ដេច​ចៅហ្វា​វាំង វរ​វៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការរៀបចំ តុបតែង​លម្អ និង​ការរៀបចំ​ដាក់តាំង​ផលិតផល​ផ្សេងៗ​នៅ​តាម​ស្ដង់​ពិព័រណ៍​ផលិតផល​កសិកម្ម និង​សិប្បកម្ម​ក្នុងស្រុក សម្រាប់​ត្រៀម​បង្ហាញ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ស្ដេចយាង​ទត និង​ទស្សនា​ពិព័រណ៍ បន្ទាប់​ពី​បញ្ចប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៨ ។​

​សូមបញ្ជាក់​ថា នៅក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨ នៅ​ខេត្ត​ស្វាយរៀង នឹង​មាន​ការ​ដាក់​តាំង​បង្ហាញ​ពី​ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុក និង​លទ្ធផល​សកម្មភាព​នានា​របស់​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួម​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ទេសចរណ៍ រដ្ឋបាល​ខេត្ត​ស្វាយរៀង មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត សាកលវិទ្យាល័យ​ស្វាយរៀង រដ្ឋបាល​ក្រុង ស្រុក​ទាំង​៨ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ៕ វ៉ៃកូ​

  

spot_img
×