Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករុណា ពេជ្រ ខណៈដែល​ឪពុក​ពុំទាន់​បាន​ធូរស្បើយ លោក​នៅតែ​បន្ត​ប្រកាស​លក់​ផ្ទះ​បន្ទាន់

spot_img

​សិល្បៈ​៖ ខណៈដែល​ស្ថានភាព​ជម្ងឺ​របស់​ឪពុក​នៅ​មិនទាន់បាន​ធូរស្បើយ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ នៅតែ​បន្ត​ប្រកាស​លក់​វីឡា​ដ៏​ស្កឹមស្កៃ​របស់ខ្លួន ដែលមាន​ទីតាំង នៅ​បុរី​ពិភពថ្មី សំរោង​អណ្តែត ក្បែរ​ផ្សារ Makro និង ផ្សារ​ទំនើប AEON II ។

​មួយរយៈ​ពេល​ធំ​មកហើយ ស្ថានភាព​ជំងឺ​របស់​ឪពុក​លោក ករុណា ពេជ្រ នៅតែ​ពុំទាន់​ធូរស្រាល ហើយ​បច្ចុប្បន្ននេះ​ឪពុក​របស់លោក កំពុង​សម្រាក​ព្យាបាល​នៅ​ទីក្រុង ហូជីមិញ ប្រទេស​វៀតណាម ។

​គួរ​បញ្ជាក់ថា លោក ករុណា ពេជ្រ បានប្រកាស​លក់​ផ្ទះ​របស់លោក​ក្រោយពី​ដឹងថា​ស្ថានភាព​ឪពុក​នៅតែ​ធ្ងន់ ដោយ​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ហុ​ឺ …. បងប្អូន​នៅសល់តែ​ពីរ​នាក់ ឥឡូវ​ប្អូន​ឈឺ​ទៀត​។ ខ្ញុំ​សូម​ប្រកាស លក់​ផ្ទះ វីឡា​ទោល ហើយ​កែង ផ្លូវ ខាងមុខ​តែម្តង​។ ដែលមាន​ទីតាំង នៅ​បុរី​ពិភពថ្មី សំរោង​អណ្តែត 3 ផ្ទះ​លេខ 2 ( E0,E1,E2 ) , ផ្លូវ A ទល់មុខ​សួនច្បារ ធំ 2 មាន​ទីធ្លា​ធំ​ទូលាយ នៅមុខ​ផ្ទះ​។ ចំណាយពេល​តែ ៥​នាទី ដល់​ផ្សារ Makro និង ផ្សារ​ទំនើប AEON II ។ ទំហំ​ដី : ទទឹង​មុខ 18,40 m រីក​ទទឹង​ក្រោយ 19,40m និង បណ្តោយ 33,40 m តំលៃ បងប្អូន​អាច​សួរ​ក្នុង inbox”៕ សាវុធ​

spot_img
×