Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រាប់​ទូត​បារាំង​ឲ្យ​សហការ​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ ជាពិសេស​ថ្នាំពេទ្យ​

spot_img

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា សហ​ការជួយ​ទប់ស្កាត់ និង​ផលិតផល​ក្លែងក្លាយ ជាពិសេស​ថ្នាំពេទ្យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។ ដោយ​សម្តេច​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជឿជាក់​ទៅលើ​គុណភាព និង​ផលិតផលថ្នាំពេទ្យ​របស់​បារាំង​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គឺ​មានការ​ក្លែងបន្លំ​នៅ​ផលិតផល​ដែល​ធ្វើ​ឲ្យ​សាធារណៈជន​មានការ​យល់ច្រឡំ និង​ធ្វើ​ឲ្យ​ខូច​នៅ​ឈ្មោះ​ផលិតផល​របស់បារាំង​។​

​ការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ឯកភាព​នៅ​រាល់​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ​ដែល​ក្រសួងមហាផ្ទៃ​បាន​មាន​កន្លងមក​ជាមួយនឹង​បារាំង​។ ហើយ​សម្តេច​ក៏​ត្រៀម​ធ្វើកិច្ចសហការ​ទៅលើ​បញ្ហា​ដទៃទៀត​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។ ហើយ​មាន​បញ្ហា​មួយ​ដែល​សម្តេច​ក្រឡាហោម ចាប់អារម្មណ៍​គឺពាក់ព័ន្ធ​ទៅ​និងកិច្ចសហប្រតិបត្តិការ​លើ​ការងារ​ទប់ស្កាត់ និង​ផលិតផល​ក្លែងក្លាយ​ជាពិសេស​ថ្នាំពេទ្យ​។ ដោយ​សម្តេច​បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជឿជាក់​ទៅលើ​គុណភាព និងផលិតផល​ថ្នាំពេទ្យ​របស់​បារាំង​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គឺ​មានការ​ក្លែងបន្លំ​នៅ​ផលិតផល​ដែល​ធ្វើ​ឲ្យ​សាធារណៈជន​មានការ​យល់ច្រឡំ និង​ធ្វើ​ឲ្យ​ខូច​នៅ​ឈ្មោះ​ផលិតផល​របស់​បារាំង​។ ហើយ​សម្តេច​សូម​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បន្ត​ខាង​បារាំង​ជាមួយ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ថែរក្សា​សុខ​មាល​ល​ភាព​សាធារណៈ ក៏ដូចជា​ផ្តល់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត​បារាំ​ង បាន​ឯកភាព​ចំពោះ​ការលើកឡើង​របស់​សម្តេច​ក្រឡាហោម ស ខេង អំពី​ផលិតផល​ថ្នាំពេទ្យ​ក្លែងក្លាយ​។ ហើយ​ខាង​បារាំង​បានធ្វើសកម្មភាព​ច្រើន​ជាមួយ​ភាគី​កម្ពុជា​ក្នុងការ​ទ​បើ​ស្កា​តើ​ផលិតផល​ក្លែងក្លាយ​នេះ ហើយ​និង​បន្តធ្វើ​សកម្មភាព​នេះ​ជាមួយគ្នា​ជា​បន្តទៀត​។ ហើយ​វា​មាន​សារៈសំខាន់​ណាស់ ជាពិសេស​ផលិតផល​ក្លែងក្លាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​។​

​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​បារាំ​ង​ក៏បាន​ស្នើ​សម្តេច​ក្រឡាហោម ស ខេង ផ្តល់​ព័​ត៍​មាន​បន្ថែម​អំពី​បញ្ហា​សមាគម និង​អង្គការក្រៅរដ្ឋាភិបាលរ​បស់​បារាំង​ដែល​កំពុងតែបំពេញភារកិច្ច​នៅ​កម្ពុជា​។ ដោយសារ​មាន​អង្គការ សមាគម​មួយចំនួន​មិនទាន់​យល់ច្បាស់​អំពី​នីតិវិធី នៃ​ការចុះបញ្ជី ក៏ដូចជា​នីតិវិធី​ធ្វើ​ប្រតិបត្តិការ ការធ្វើ​របាយការណ៍​ផ្សេងៗ​។ ហើយ​លោកស្រី​តែងតែ​ប្រាប់​ទៅ​អង្គការ សមាគម​នានា​របស់​បារាំង​នៅ​កម្ពុជា គឺ​ធ្វើយ៉ាងណា​ត្រូវតែ​គោរព​ទៅតាម​ច្បាប់​របស់​កម្ពុជា​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​បារាំង​ថា នៅ​កម្ពុ​ជាមាន​អង្គ​ក​ការ​ក្រៅ​រដ្ឋាភិបាល​ពីរ​ប្រភេទ គឺ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក និង​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​។ ហើយ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក គឺ​ត្រូវតែ​ចំ​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​មក​ក្រសួងមហាផ្ទៃ និង​ត្រូវតែ​គោរពតាម​លក្ខន្តិកៈ​នៃ​ក្រសួង​មហា ផ្ទៃ​។ ចំពោះ​អង្គការ​អន្តរជាតិ គឺ​ត្រូវ​ចាប់ដៃ​គូរ​ជាមួយ​ក្រសួង ស្ថាប័ន​ណាមួយ និង​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​។​

​នៅក្នុង​ជំនួប​សម្តេច​ក្រ​ឡា​ហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា បារាំង ជាពិសេស​គឺ​រវាង​ក្រសួងមហាផ្ទៃ ជាមួយ​នគរបាល​បារាំង ដែល​ធ្លាប់បាន​បង្កើត​ជាមួយគ្នា​ក្នុង​រយៈពេល​កន្លងមក និង​បាន​បង្កើតជា​លទ្ធផល​ជា​ផ្លែផ្កា​ជាច្រើន​ក្នុងការ​បណ្តុះបណ្តាល ក៏ដូចជា​នាំមក​វឌ្ឍនៈភាព​នៅក្នុង​វិស័យ​កងកម្លាំងនគរបាលជាតិ​កម្ពុជា​ផងដែរ​។​

លោកស្រី Eva Nguyen Binh បាន​ថ្លែងថា ល​លោកស្រី​ពិតជា​រីករាយ​ដែល​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា ដែល​កម្ពុជា បារាំងមាន​ទំនាក់ទំនង​និង​គ្នា​ជា​យូរលង់​មកហើយ និង​ជា​ទំនាក់ទំនង​មួយ​ដ៏​ស៊ីជម្រៅ និង​ជា​ទំនាក់ទំនង​មួយ​ដ៏​ល្អ​។ ហើយ​លោកស្រី​បាន​លើកឡើងថា ខាង​ស្ថានទូត​មានបំណង​ចង់​ពង្រីក​នៅ​ទំនាក់ទំនង​បន្ថែមទៀត ក៏ដូចជា​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​និង​ការបន្ថែម​នៅ​ប្រភេទ​ប៊ី​ស៊ី​នី​ស​វី​ហ្សា​មកកាន់​កម្ពុជា ដែល​កិច្ចការ​នេះ លោកស្រី
​ជឿជាក់ថា ពាក់ព័ន្ធ​ទៅ​និង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ដែល​ក្រុមការងារ​របស់លោក​ស្រី និង​ធ្វើការ​ទាក់ទង​ជាមួយ​ក្រសួងមហាផ្ទៃ​។​

លោកស្រី​ឯកអគ្គរដ្ឋទូត​បា​រាង ក៏បាន​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ដ​ទៃទៀត ដែល​នឹងមាន ឬ​អាចបង្កើត​ឱកាស​ឲ្យ​មាននៅ​ទំនាក់ទំនង​ផ្សេងទៀត ក្រសួងមហាផ្ទៃ ក៏​ដូចនឹង​ស្ថានទូត ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​បារាំង​៕ ដោយៈ មុនីរាជ​

 

spot_img
×