Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី 0៣ ខែ​ឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ពោរពេញ​ដោយ​សម្ពាធ ការងារ​នៅ​កកស្ទះ​ពុំ​ទន់​សម្រេច​ច្រើន ។ លុយកាក់ មិន​ល្អ​ប្រសើរ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា មានរឿង​រកាំរកូស​ខឹងសម្បារ​គ្នា ៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ ខ្ទង់​ចំណូល​កើនឡើង ជីវភាព​ក៏​ធូរធារ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ​ផ្អែមល្ហែម ៕

​ឆ្នាំ​ខាល ៖ ការងារ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ល្អ​ចំពោះ​អ្នក​ឆ្នាំខាល ។ បុព្វហេតុ​ឡើង​ដូច​ខ្លែង​ជួប​ខ្យល់ សម្រេចបាន​ជោគជ័យ​គ្រប់យ៉ាង ។ លុយកាក់ មានឱកាស​ឡើង​ប្រាក់ខែ បើ​ជា​អ្នក​រកស៊ី​និង​ជា​ថ្ងៃ​មួយ​ដ៏​កាក់កប​បំផុត ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ អ្នក​នៅ​លីវ​គួរ​សកម្ម​ចូលរួម​សកម្មភាព​សមូហភាព ដើម្បី​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់តែ​ទូលាយ ៕

​ឆ្នាំ​ថោះ ៖ ការងារ មិន​រលូន​ល្អ​ដោយសារ​អារម្មណ៍​មិន​នឹងនរ​នាំ​ឲ្យ​លំបាក​គ្រប់គ្រង​សម្តី និង​ទង្វើ​របស់​ខ្លួន អាស្រ័យហេតុនេះ​គ្មាន​នរណា​ម្នាក់​ចង់​សហការ​ជាមួយ​អ្នក​ឡើយ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ ចាយវាយ​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​ដើម្បី​នៅ​ក្បែរមនុស្ស​ជា​ទីស្រឡាញ់ ៕

​ឆ្នាំ​រោង ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ដំណើរការ​ទៅ​តាម​គម្រោងការ ។ លុយកាក់ ហូរ​ចូល​ពេញៗ​ហោប៉ៅ អាច​រៀប​ផែនការ​ជំនួញ ឬ វិនិយោគ​នឹង​ទទួលបាន​ផល​ចំណេញ​ច្រើន ។ មនោសញ្ចេតនា​ផ្អែមល្ហែម​សុភមង្គល ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ ជា​ថ្ងៃ​ដ៏​សែន​រវល់​របស់​អ្នក​ឆ្នាំម្សាញ់ យ៉ាងណា​ដ៏​គួរ​គិត​ពី​សុខភាព​ខ្លះ​ផង ។ លុយកាក់ ធូរធារ មាន​ខ្ទង់​ចំណូល​បន្ថែម​ច្រើន ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​ឲ្យបាន​ច្រើន​ជាង​មុន ទើប​សុភមង្គល​នៅ​គង់វង្ស​យូរអង្វែង ៕

​ឆ្នាំ​មមី ៖ ការងារ ពុំមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​អ្នក​ឆ្នាំ​មមី ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អ្នក​រួម​ការងារ មិន​អំណោយផល​ល្អ ។ លុយកាក់ មាន​ខ្ទង់​ត្រូវ​ចំណាយ​ច្រើន នៅថ្ងៃនេះ ។ មនោសញ្ចេតនា វាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ៕

​ឆ្នាំ​មមែ ៖ ការងារ ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​ភាព​អំណត់​ព្យាយាម ហេតុនេះ​ការងារ​របស់​អ្នក​ក្នុងថ្ងៃនេះ​ល្អប្រសើរ សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច ។ លុយកាក់ មាន​ត្រូវ​ចំណាយ​ប្រាក់​ទាក់ទង​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ៕

​ឆ្នាំ​វក ៖ ការងារ ដំណើរការ​ទៅ​យ៉ាង​រលូន ដោយ​គ្មាន​ជួប​ការលំបាក​អ្វី​ឡើយ ។ លុយកាក់ ពុំមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​ការដាក់ទុន​រក​ចំណេញ ។ មនោសញ្ចេតនា គួរ​រក​ពេល​ដើរ​កំសាន្ត​ឲ្យបាន​ញឹកញាប់​ជាមួយ​គូស្នេហ៍ ដើម្បី​រឹត​ចំណងស្នេហា​ឲ្យ​កាន់តែ​រឹងមាំ ៕

​ឆ្នាំ​រកា ៖ ការងារ​ទោះបី​ប្រទះ​នឹង​ឧបសគ្គ តែ​អាស្រ័យ​ដោយ​មាន​អ្នក​ជួយ​ណែនាំ​ផ្លូវ ហេតុនេះ​ការងារ​របស់​អ្នក​នៅ​ថ្ងៃនេះ​នៅ​អាច​សម្រេច​បាន​ដូច​ប្រាថ្នា ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា មានរឿង​ស្មុគស្មាញ​បន្តិចបន្តួច ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ដោះស្រាយ​ភ្លាមៗ ៕

​ឆ្នាំចរ ៖ ការងារ នេះ​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​ចំពោះ​អ្នក​ឆ្នាំចរ ដោយ​នឹង​ទទួលបាន​ដំណឹង​រីករាយ​ក្នុង​ការងារ ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕

​ឆ្នាំ​កុរ ៖ ការងារ ថ្ងៃនេះ​អ្នកនឹង​បានទទួល​ព័ត៌មាន​ដ៏​រំភើប ដូចជា​អាច​ត្រូវបាន​ឡើង​ប្រាក់ខែ ឬ​ទទួល​រង្វាន់ ។ លុយកាក់ អាច​វិនិយោគ​ជោគជ័យ និង​ទទួលបាន​ចំណូល​យ៉ាង​គាប់​ចិត្ត ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ពាក្យសម្តី​ជាមួយ​គូស្នេហ៍ ធ្វើឲ្យ​អ្នក​មានអារម្មណ៍​មួរ​ម៉ៅ តប់ប្រមល់​ចិត្ត ៕​

spot_img
×