Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទិវា​ឆ្មប​អន្តរជាតិ ក្លាយ​ជា​ទិវា​ធ្ម​ប​អន្តរជាតិ ដោយសារ​អ្នក​រៀបចំ​កម្មវិធី​សរសេរ​ខុស​

spot_img

​​ភ្នំពេញ ​៖ ក្នុង​ពិធី​អបអរសាទរ​ទិវា​ឆ្មប​អន្តរជាតិ ៥ ឧសភា ២០១៨ ក្រោម​ប្រធានបទ ឆ្មប​នាំមក​នូវ​ការថែទាំ​ប្រកបដោយ​គុណភាព ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​លោក​សាស្ត្រ​ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នោះ និង​មន្ត្រី​សុខា​ភិបាល ឆ្មប​យ៉ាងច្រើន​កុះករ នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២​ខែ​ឧសភា​ឆ្នាំ​២០១៨ បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ក៏ដូចជា​អ្នកចូលរួម​ក្នុង​កម្មវិធី​ផងដែរ ដែល​មិន​បាន​ពិនិត្យ​ឲ្យបាន​ដិតដល់​លើ​ការ​សរសេរ​អក្សរ​។ ការរិះគន់​នោះ ដោយសារ​តែ​អ្នក​កាន់​កម្មវិធី​និង​អ្នក​រៀបចំ​កម្មវិធី បាន​សរសេរ​លើ​ផ្ទាំង​បដា​កន្លែង​គណៈអធិបតី​អង្គុយ​យ៉ាង​ខ្ពស់​ជាងគេ ខុស​អក្ខរាវិរុទ្ទ ដោយ​បាន​ប្រែក្លាយ​ពី ទិវា​ឆ្មប​អន្តរជាតិ ទៅ​ជា​ទិវា​ធ្ម​ប​អន្តរជាតិ​ទៅ​វិញ​។​

​តាមរ​យៈផេក​ហ្វេស​ប៊ុក ដែល​មាន​ឈ្មោះ​ម៉ៅ ច័ន្ទ​ដា​រា បាន​សរសេរ​រិះគន់​ក្នុងផេក​ផ្លូវកា​ររបស់​លោកថា “​មុន​យក​បដា​មក​ដាក់ ហេតុអ្វី មិន​ព្រម​នាំ​គ្នា​បើក​ភ្នែក​មើល​ផង​ទាន​? សរសេរ​ខុស ថ្ងៃ ខែ ឆ្នាំ​? ថ្ងៃនេះ ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ ទេតើ លោក​ព្រះ​?? ទិវា​ធ្មបជាតិ ហី​ចុះបើ​ថែម​បន្ត​ក់មួយ​ពីលើ (​ប​) មិន​អាន​ថា (​ទិវា​ធ្មប់​ជាតិ​) ទៅហើយ ទាន​???

តាមពិត គេ​ចង់​សរសេរថា “ទិវា​ឆ្មប​ជាតិ” តែ​អ្នក​វាយ​អត្ថបទ គាត់​ច្រឡំ​អក្សរ​! (​សូម​កុំ​ប្រើ​ពាក្យអសុរស ណា​ទាន​ណា៎​!)”​។​

​លោក​សាស្ត្រ​ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​លើកឡើង​ថា ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ធ្វើឱ្យ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា មាន​ការរីកចម្រើន​ជាពិសេស​កំណើន​ឆ្មប យ៉ាង​ឆាប់រហ័ស​។​

ថ្នាក់ដឹកនាំ​បាន​យកចិត្តទុកដាក់​លើ​កម្ពស់​បន្ថែម​ប្រាក់បៀវត្សរ៍ មូលដ្ឋាន និង​ប្រាក់​មុខងារ​ជូន​ដល់​បុគ្គលិក​មន្ត្រីរាជការ​សុខាភិបាល​មិន​ប៉ុណ្ណោះ ចំពោះ​ឆ្មប​វិញ​រាជរដ្ឋាភិបាល​បាន​បន្ថែម​ប្រាក់​លើកទឹកចិត្ត ដល់​ឆ្មប​ណា​បាន​បង្កើត​ទារក​មាន​សុខភាព​ល្អ មាន​សុវត្ថិភាព​នៅតាម​មណ្ឌល​សុខភាព និង​មន្ទី​ពេទ្យ​នានារ​ប់ស​រដ្ឋ​ផង​ដែរ​។​

​លោក​សាស្ត្រ​ចារ្យ បាន​បន្ថែមទៀតថា មិនតែប៉ុណ្ណោះ​ឆ្មប​ត្រូវបាន​លើក​តម្កើន​ស្ថានភាព​ជា​មន្ត្រីរាជកា​រ ការលើកកម្ពស់​ឋានានុក្រម មួយកម្រិត​ទៀត ។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា គុណ​តម្លៃ​របស់​ឆ្មប គឺ​បាន​ចូលរួម​ថែទាំ​អាយុជីវិត​មនុស្ស​ពីរ​នាក់ មានន័យ​ស្ត្រី​នៅ​ពេល​សម្រាលកូន ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​ឆ្មប ដើម្បី​សង្គ្រោះ​កូន​ក្នុង​ផ្ទៃ និង​ម្តាយ​នៅ​ពេល​សម្រាលកូន​ដែលជា​ដំណាក់កាល​មួយ​ដ៏​ពិបាក​សម្រាប់​ស្ត្រី និង​កូន ដូច្នេះ​ឆ្មប​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ជួយ​សម្រាល​បន្ទុក​មាតា និង​ទារក​។​

​លោក​បណ្ឌិត​សាស្ត្រ​ចារ្យ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​ព្យាយាម បង្កើន​ចំណេះដឹង​ដល់​ឆ្មប​ឱ្យ​កាន់តែ​មាន​ជំនាញ ចំណេះដឹង វិជ្ជាជីវៈ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ការ​ខ្លះ​ខាត​ការថែទាំ និង​ការធ្វេសប្រហែស​នៃ​ការ​មិន​យល់ដឹង​ដោយ​ប្រការ​ណាមួយ​។​

គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៧ ឆ្មប ដែល​បាន​ចុះបញ្ជី​សរុប​ចំនួន​៧០៨២​នាក់ ក្នុងនោះ​សេវាសាធារណៈ មាន​ចំនួន​៦៣៩១​នាក់ ស្មើនឹង​៩៦​ភាគរយ សេវា​ឯកជន មាន​ចំនួន​៥១៤​នាក់ អង្គការក្រៅរដ្ឋាភិបាល (​ឆ្មប​ខ្មែរ​) មាន​ចំនួន​១៦៩​នាក់ និង​ឆ្មប​បរទេស មាន​ចំនួន​៨​នាក់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×