Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ដួល ហើយ​រថយន្ត​បុក បណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅនឹងកន្លែង​

spot_img

ខេត្ត​កំពង់ចាម ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ពេលដែល​បុរស​ម្នាក់​បើក​ម៉ូតូ​ដួល​កណ្តាលផ្លូវ ហើយ​រថយន្ត​មកដល់ បុក​និង​កិន​បន្ថែម ស្លាប់​ម្នាក់​នៅនឹងកន្លែង កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​រសៀល ស្ថិតនៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​នគរបាល​មូលដ្ឋាន​ស្រុក​កំពង់សៀម បានឲ្យដឹងថា ម៉ូតូ​ម៉ាក​Scoopy ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ កំពង់ចាម 1M-6047 បើកបរ​ដោយ​ឈ្មោះ ចេ​ន ហ្សូ​ង់​ទីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះរ​កា​ក្រៅ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ចំណែក​រថយន្ត ម៉ាក​ហាយ​ឡិនឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9185 បើកបរ​ដោយ​ឈ្មោះ សូ សុ​វណ្ណា​រ៉េត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៧ សង្គាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បើក​ម៉ូតូ​ពី​ទិសខាងកើត​ទៅ​លិច ដោយ​ដឹក​ធុង​ហ្គាស​ធំ​មួយ លុះ​មកដល់​កន្លែងកើតហេតុ ជនរងគ្រោះ​ក៏​បាន​បាន​ដួល ហើយ​គាប់​ជួន​ពេល​នោះ ក៏​មាន​រថយន្ត​មួយ​គ្រឿង​បើក​ពី​ទិស​ខាងលិច​ទៅ​កើត​បញ្ច្រាសទិស​គ្នា បុក​និង​កិន​ជនរងគ្រោះ​ផ្លោង​ចូល​ក្រោម​រថយន្ត បណ្តាល​ឲ្យ​បុក​ស្លាប់​តែម្តង​។ វត្ថុតាង​ទាំងពីរ ត្រូវ​សមត្ថកិច្ច​ជំនាញ បាន​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម រង់ចាំ​ការដោះស្រាយ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×