Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ៖ ប្រជាពលរដ្ឋ​ជិត​៣៥% កំពុង​ជួបប្រទះ​ខុស​ទិន្នន័យ​អត្តសញ្ញាណ​របស់ខ្លួន​

spot_img

ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០៣៥ ស​ណន ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ស្តីពី​ការកែតម្រូវ និង​ការធ្វើ​មោឃភាព​ទិន្នន័យ នៃ​បញ្ជី​អត្តា​នុ​កូ​ល​ដ្ឋា​ន នៅ​រសៀល​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយក នៃ​អគ្គនាយដ្ឋាន​អត្តសញ្ញាណ​កម្ម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ថ្លែង​បញ្ជាក់ថា ការបើក​យុទ្ធនា​ការផ្តល់​លិខិតអត្រានុកូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ ក្រ​សួ​មហាផ្ទៃ​បានចាប់ផ្តើម​ដំរ​ការ​កាលពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៦​។ ហើយដោយ​សារ​ថា បញ្ជី​អត្រានុកូលដ្ឋាន​ត្រូវ​បាត់បង់​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​រប​បប​ខ្មែរក្រហម មិនមែន​តែ​បញ្ជី​អត្រានុកូលដ្ឋាន​ទេ គឺ​ឯកសារ​ជាទូទៅ​ស្ទើរតែ​បាត់​ទាំងអស់​។ ហើយ​ក្រសួងមហាផ្ទៃ​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ​ដើម្បី​ផ្តល់ និង​ចុះបញ្ជី​ឡើងវិញ​ពី​ឆ្នាំ​២០០២ រហូតដល់​ឆ្នាំ​២០០៦​។ ហើយ​ក្នុងនោះ​ដោយ​ក្រសួងមហាផ្ទៃ គិតថា វា​ជា​យុទ្ធនាការ ហើយ​យ​យុទ្ធនាការ​ប្រហែល​ជាមាន​ការខុស​ទិន្នន័យ ហើយក៏​បានរៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​កែតម្រូវ​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០០៨ គឺ​ទុកពេល​២​ឆ្នាំ​ឲ្យ​ប្រជាពលរដ្ឋ​កែតម្រូវ ដោយសារ​ដំណាក់​កាលនោះ សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ដល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ គឺថា​វា​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​មាន​ឯកសារ​ផ្សេងៗ​មួយចំនួន​ក៏​អាច​ជំនួស​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នេះ ជាពិសេស​សំបុត្រ​អត្រានុកូលដ្ឋាន​នេះ វា​មិន​ក្លាយទៅជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា បាន​បន្តថា នៅពេលដែល​បង្កើត​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៅពេលដែល​យើង​ធ្វើការ​ត្រួត និង​ធ្វើការ​សិក្សា​បាន​រកឃើញថា មាន​៣៥% ដែល​នៅតែ​ខុស​។ ដោយ​ឃើញ​ពី​បញ្ហាសំខាន់​បែបនេះ ហើយ​បើ​មិនមាន​វិធានការ​ដោះ​ទេ ទិសដៅ​របស់​ក្រសួងមហាផ្ទៃ គឺ​វា​អត់​អាច​សម្រេច​បានទេ​។ ហេតុ​នេ​ហើយ​បានជា​ក្រុមការងារ​អគ្គនាយកដ្ឋាន​អត្ត​ស​ញ្ញណ​កម្ម បានស្នើ​សុំ​គោលការណ៍​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមការងារ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម គឺ​ធ្វើ​ការងារ​ជាមួយ​ក្រសួងយុត្តិធម៌ មាន​វិធានការ​សម្រាប់​កែតម្រូវ​ទិន្នន័យ​។ ជារួម​ក្រសួងយុត្តិធម៌​បាន​ឯកភាព​ត្រូវតែ​ធ្វើការ​កែសម្រួល​ទិន្នន័យ​នេះ ដោយ​ប្រើ​រយៈពេល​២​ឆ្នាំ​បន្តទៀត​។​

​សូមជម្រាបថា តាមរយៈ​ការសិក្សា​ផ្ទៀងផ្ទាត់​ទិន្នន័យ​ប្រជាពលរដ្ឋ​នាពេល​កន្លងមក ក្រសួងមហាផ្ទៃ​បានកត់សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៣៥% កំពុង​ជួបប្រទះ​ខុស​ទិន្នន័យ​អត្តសញ្ញាណ​របស់ខ្លួន​នៅក្នុង​បញ្ជី​និង​សំបុត្រ​អត្រានុកូលដ្ឋាន ជាមួយ​ឯកសារ​អត្តសញ្ញាណ​ដទៃទៀត និង​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​ប្រភេទ​តែមួយ​លើសពី​មួយដង ជាពិសេស​ការចុះបញ្ជី​ក្នុងអំឡុងពេល​យុទ្ធនា​ការចុះបញ្ជី​អត្រានុកូលដ្ឋាន​ចល័ត ដែល​ធ្វើអោយ​សា​ម៉ី​ខ្លួន​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ស្នើសុំ​សេវា​រដ្ឋបាល​ផ្សេងៗ​។ នីតិវិធី​ក្នុងការ​កែតម្រូវ​និង​ការ​មោឃភាព​បញ្ជី​អត្រានុកូលដ្ឋាន​បច្ចុប្បន្ន​មាន​ភាពលំបាក​ស្មុគស្មាញ​ដែល​មិនអាច​ឆ្លើយតបបាន និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​៕ ដោយៈ មុនីរាជ​

 

spot_img
×