Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បើក​ខ្វះ​ការប្រុងប្រយ័ត្ន និង​រថយន្ត​បើក​លឿន បុក​គ្នា របួសធ្ងន់​ពីរ​នាក់​

spot_img

​​ខេត្ត​កំពង់ធំ​ ៖ ដោយសារ​អ្នក​បើក​ម៉ូតូ​បត់​ឆ្វេង​ខ្ជីខ្ជា​ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើករថយន្ត មាន​ល្បឿន​លឿន បណ្តាល​ឲ្យ​បុក​គ្នា ធ្វើ​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​នៅ ថ្ងៃ​ពុធ ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១​រសៀល លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧៦-១៧៧ ស្ថិតក្នុង​ភូមិ​ស្នោ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​នគរបាល​មូលដ្ឋាន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ បានឱ្យដឹងថា រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​បៃតង ផ្លាកលេខ​ភ្នំពេញ​2W-1454 ដោយ​ឈ្មោះ អៀម សា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ទួល​អំពី​ល ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។ ចំណែក​ម៉ូតូ ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ស្លាក​លេខ​សៀមរាប​1L-3960 បើក​ដោយ​ឈ្មោះ ផុន កុសល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជ័យ​មង្គល ឃុំ​ជ័យ​មង្គល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ មិន​ពាក់​មួកសុវត្ថិភាព និង អ្នករួមដំណើរ​ឈ្មោះ សៀន តាំង​ជី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​មិន​ពាក់មួក​សុវត្ថិភាព រងរបួស​ធ្ងន់ធ្ង​រទាំ​ង​ពីរ​នាក់ ។​

​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ រថយន្ត​បុក​នឹង​ម៉ូតូ បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​។ ជា​ដំបូង​មាន​រថយន្ត​មួយគ្រឿង បើកបរ​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ពេញទំហឹង​ជាមួយ​ម៉ូតូ ដែល​បើកបរ​ពី​លិច​ទៅ​កើត ហើយ​បត់​ឆ្វេង បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់​រងរបួស​ធ្ងន់ធ្ង​រ ។ ក្រោយ​កើតហេតុ នគរបាល បាន​នាំ​ខ្លួន​អ្នកបើករថយន្ត ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ រី​ឯ​វត្ថុតាង ត្រូវ​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​រង់ចាំ​ដោះស្រាយ​។​

​បើ​តាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច នគរបាល​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ស្វាយ មូលហេតុ​ជាបឋម នៃ​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ ដែល​បើក​បត់​ឆ្វេង​ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន រួមផ្សំ​នឹង​អ្នកបើកបរ​រថយន្ត មាន​ល្បឿន​លឿន​ផង ទើប​បង្កឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×