Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទី​តាំងភ្នាល់​បាល់ និង​ល្បែង​តាម​អន​ឡាញ​មួយកន្លែង ឃាត់ខ្លួន​មនុស្ស​១១​នាក់ នៅ​ខណ្ឌ​ចំការមន​

spot_img

​​ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ក្រសួង​មហាផ្ទៃ​កាលពី​​រសៀល​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ភ្នា​ក់បាល់ និង​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ មួយ​កន្លែង​យីហោ Internet 365 ផ្លូវ​លេខ​៤៧៤ ផ្ទះ​លេខ​២៦ ក្រុម​៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ដោយ​ឃាត់ខ្លួន​មនុស្ស​១១​នាក់ និង​វត្ថុតាង​មួយចំនួន​។​

ប្រតិបត្តិការ​បង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ជា ថែ អនុប្រធាននាយកដ្ឋាន សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដោយ​មាន​ការសម្របសម្រួល​ពី លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន​មនុស្ស​១១​នាក់ ក្នុង​នោះ​អ្នក​ចូល​លេង​៧​នាក់ និង​មេការ​៤​នាក់ ស្រី​២​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​១២​គ្រឿង សម្ភារៈ​កុំព្យូទ័រ បម្រើ​ឲ្យ​ល្បែងស៊ីសង​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ​។​

​ក្រោយ​ប្រតិបត្តិ​មនុស្ស​ទាំង​១១​នាក់ រួម​ជាមួយ​សម្ភារៈ​ទាំង​អស់ ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×